គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវី‌វិន័យ 8:1-9 Khmer Standard Version (KHSV)

1. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖

2. «ចូរ​នាំ​អើរ៉ុន និង​កូន​ប្រុស​របស់​គាត់​ទាំង​អស់ ដោយ​យក​សម្លៀក‌បំពាក់​បូជា‌ចារ្យ ប្រេង​សម្រាប់​ធ្វើ​ពិធី​តែង‌តាំង ព្រម​ទាំង​គោ​បា​សម្រាប់​យញ្ញ‌បូជា​រំដោះ​បាប ចៀម​ឈ្មោល​ពីរ និង​ល្អី​ដែល​ដាក់​នំប៉័ង​ឥត​មេ

3. រួច​ប្រមូល​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល​ឲ្យ​មក​ជួប‌ជុំ​គ្នា នៅ​ត្រង់​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់»។

4. លោក​ម៉ូសេ​ធ្វើ​តាម​បង្គាប់​របស់​ព្រះ‌អម្ចាស់ គឺ​លោក​ប្រមូល​ជន‌ជាតិ​អ៊ីស្រា‌អែល ឲ្យ​មក​ជួប‌ជុំ​គ្នា​នៅ​ត្រង់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់។

5. លោក​ប្រកាស​ប្រាប់​សហគមន៍​ថា៖ «នេះ​ជា​ការ​ដែល​ព្រះ‌អម្ចាស់​បង្គាប់​ឲ្យ​ធ្វើ»។

6. លោក​នាំ​លោក​អើរ៉ុន និង​កូនៗ​មក ហើយ​យក​ទឹក​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​ពួក​គេ។

7. លោក​ពាក់​អាវ​វែង​ជូន​លោក​អើរ៉ុន យក​ខ្សែ​ក្រវាត់​មក​ក្រវាត់​ចង្កេះ ពាក់​អាវ​ធំ ហើយ​ពាក់​អាវ​អេផូដ*​ពី​លើ ព្រម​ទាំង​ចង​ខ្សែ​អេផូដ​ផង។

8. លោក​យក​ប្រដាប់​ពាក់​លើ​ទ្រូង​មក​បំពាក់​ជូន​លោក​អើរ៉ុន ដែល​នៅ​ក្នុង​នោះ​មាន​ដាក់​យូរីម និង​ធូមីម*។

9. លោក​ពាក់​ឆ្នួត​ក្បាល ដែល​មាន​ខ្ទាស់​គ្រឿង​អលង្ការ​នៅ​ផ្នែក​ខាង​មុខ​ឆ្នួត​នោះ​ជូន​លោក​អើរ៉ុន ស្រប​តាម​បញ្ជា​របស់​ព្រះ‌អម្ចាស់។

សូមអានជំពូកពេញលេញ លេវី‌វិន័យ 8