គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវី‌វិន័យ 7:5-14 Khmer Standard Version (KHSV)

5. លោក​បូជា‌ចារ្យ​ដុត​ចំណែក​ទាំង​នោះ​លើ​អាសនៈ ជា​តង្វាយ​ដុត នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។ នេះ​ជា​យញ្ញ‌បូជា​លោះ​បាប។

6. ក្នុង​ក្រុម​គ្រួសារ​របស់​បូជា‌ចារ្យ មាន​តែ​ប្រុសៗ​ប៉ុណ្ណោះ​ដែល​មាន​សិទ្ធិ​បរិភោគ​សាច់​នេះ។ គេ​ត្រូវ​បរិភោគ​សាច់​នេះ​នៅ​កន្លែង​ដ៏​សក្ការៈ ព្រោះ​ជា​តង្វាយ​ដ៏‌វិសុទ្ធ​បំផុត។

7. ក្រឹត្យ‌វិន័យ​ទាំង​ប៉ុន្មាន​ស្ដី​អំពី​យញ្ញ‌បូជា​លោះ​បាប ក៏​ដូច​ក្រឹត្យ‌វិន័យ​ស្ដី​អំពី​យញ្ញ‌បូជា​រំដោះ​បាប​ដែរ។ សាច់​របស់​សត្វ​ត្រូវ​បាន​ជា​ចំណែក​របស់​បូជា‌ចារ្យ ដែល​ធ្វើ​ពិធី​រំដោះ​បាប»។

8. «ប្រសិន​បើ​បូជា‌ចារ្យ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល​របស់​នរណា​ម្នាក់ ស្បែក​សត្វ​ដែល​គេ​ថ្វាយ​នោះ ត្រូវ​បាន​ជា​ចំណែក​របស់​បូជា‌ចារ្យ។

9. តង្វាយ​ម្សៅ​ទាំង​អស់ ទោះ​បី​នំ​ដែល​ដុត​ក្នុង​ឡ ឬ​ដុត​ក្នុង​ពុម្ព ឬ​នំ​ចៀន ត្រូវ​បាន​ជា​ចំណែក​របស់​បូជា‌ចារ្យ​ដែល​ធ្វើ​ពិធី​នោះ។

10. រីឯ​តង្វាយ​ម្សៅ​ទាំង​ប៉ុន្មាន ដែល​លាយ​ជា​មួយ​ប្រេង ឬ​មិន​ទាន់​លាយ​ក្ដី ត្រូវ​បាន​ជា​ចំណែក​ស្មើៗ​គ្នា សម្រាប់​កូន​ទាំង​អស់​របស់​អើរ៉ុន»។

11. «នេះ​ជា​ក្រឹត្យ‌វិន័យ​ស្ដី​អំពី​យញ្ញ‌បូជា​មេត្រី‌ភាព ដែល​គេ​ថ្វាយ​ព្រះ‌អម្ចាស់។

12. ប្រសិន​បើ​នរណា​ម្នាក់​ថ្វាយ​តង្វាយ សម្រាប់​សម្តែង​ការ​អរ​ព្រះ‌គុណ ត្រូវ​យក​នំ​ធ្វើ​ពី​ម្សៅ​ឥត​មេ លាយ​ជា​មួយ​ប្រេង នំ​ក្រៀប លាយ​ជា​មួយ​ប្រេង និង​ធ្វើ​ពី​ម្សៅ​ម៉ដ្ដ​លាយ​ជា​មួយ​ប្រេង មក​ថ្វាយ​ជា​មួយ​យញ្ញ‌បូជា​សម្រាប់​អរ​ព្រះ‌គុណ។

13. គេ​ត្រូវ​យក​នំប៉័ង​ដែល​មាន​មេ​មក​ថ្វាយ រួម​ជា​មួយ​យញ្ញ‌បូជា​មេត្រី‌ភាព​សម្រាប់​អរ​ព្រះ‌គុណ​ដែរ។

14. ត្រូវ​រំលែក​នំ​ដែល​គេ​យក​មក​ថ្វាយ ក្នុង​ប្រភេទ​នីមួយៗ​យក​នំ​មួយ ទុក​សម្រាប់​ព្រះ‌អម្ចាស់ គឺ​ជា​ចំណែក​របស់​បូជា‌ចារ្យ ដែល​ធ្វើ​ពិធី​ប្រោះ​ឈាម​សត្វ ថ្វាយ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព។

សូមអានជំពូកពេញលេញ លេវី‌វិន័យ 7