គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវី‌វិន័យ 7:20-26 Khmer Standard Version (KHSV)

20. ប្រសិន​បើ​នរណា​ម្នាក់​មិន​បរិសុទ្ធ ហើយ​បរិភោគ​សាច់​នៃ​យញ្ញ‌បូជា​មេត្រី‌ភាព​ដែល​គេ​ថ្វាយ​ព្រះ‌អម្ចាស់ ត្រូវ​តែ​បណ្ដេញ​អ្នក​នោះ​ចេញ​ពី​កុល‌សម្ព័ន្ធ​របស់​ខ្លួន។

21. រីឯ​អ្នក​ដែល​ប៉ះ‌ពាល់​វត្ថុ​មិន​បរិសុទ្ធ មនុស្ស​មិន​បរិសុទ្ធ ឬ​សត្វ​មិន​បរិសុទ្ធ ឬ​អ្វីៗ​មិន​បរិសុទ្ធ គួរ​ស្អប់​ខ្ពើម រួច​បរិភោគ​សាច់​របស់​យញ្ញ‌បូជា​មេត្រី‌ភាព ដែល​គេ​ថ្វាយ​ព្រះ‌អម្ចាស់ ក៏​ត្រូវ​តែ​បណ្ដេញ​ចេញ​ពី​កុល‌សម្ព័ន្ធ​របស់​ខ្លួន​ដែរ»។

22. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖

23. «ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ដូច​ត​ទៅ: “អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិភោគ​ខ្លាញ់​គោ ខ្លាញ់​ចៀម ឬ​ខ្លាញ់​ពពែ​ជា​ដាច់​ខាត។

24. រីឯ​ខ្លាញ់​របស់​សត្វ​ដែល​ងាប់​ដោយ​ជំងឺ ឬ​ដោយ​សត្វ​ព្រៃ​ហែក​សម្លាប់ នោះ​អ្នក​រាល់​គ្នា​អាច​យក​ទៅ​ធ្វើ​អ្វី​ក៏​បាន តែ​មិន​ត្រូវ​បរិភោគ​ឡើយ។

25. ប្រសិន​បើ​នរណា​បរិភោគ​ខ្លាញ់​សត្វ ដែល​គេ​បាន​ថ្វាយ​ជា​យញ្ញ‌បូជា​ចំពោះ​ព្រះ‌អម្ចាស់ ត្រូវ​បណ្ដេញ​អ្នក​នោះ​ចេញ​ពី​កុល‌សម្ព័ន្ធ​របស់​ខ្លួន។

26. ទោះ​បី​អ្នក​រាល់​គ្នា​ទៅ​រស់​នៅ​ទី​ណា​ក្ដី មិន​ត្រូវ​បរិភោគ​ឈាម​របស់​សត្វ​ចតុប្បាទ ឬ​សត្វ​ស្លាប​ឡើយ។

សូមអានជំពូកពេញលេញ លេវី‌វិន័យ 7