គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវី‌វិន័យ 6:9-16 Khmer Standard Version (KHSV)

9. «ចូរ​បង្គាប់​អើរ៉ុន និង​កូនៗ​របស់​គាត់​ដូច​ត​ទៅ:នេះ​ជា​ក្រឹត្យ‌វិន័យ​ស្ដី​អំពី​តង្វាយ​ដុត​ទាំង​មូល*: ត្រូវ​ទុក​តង្វាយ​ដុត​ទាំង​មូល​នៅ​លើ​អាសនៈ ពេញ​មួយ​យប់​រហូតទល់​ភ្លឺ ហើយ​ត្រូវ​ថែ​ភ្លើង​ឲ្យ​ឆេះ​រហូត។

10. បូជា‌ចារ្យ​ត្រូវ​ពាក់​អាវ​វែង និង​ស្លៀក​ខោ​ខ្លី​ធ្វើ​ពី​ក្រណាត់​ទេស‌ឯក ហើយ​កើប​ផេះ​ដែល​បាន​មក​ពី​ការ​បូជា​តង្វាយ​ដុត​ទាំង​មូល​នោះ​ចេញ​ពី​អាសនៈ យក​វា​ទៅ​ដាក់​នៅ​ក្បែរ​អាសនៈ។

11. បន្ទាប់​មក គាត់​ត្រូវ​ផ្លាស់​សម្លៀក‌បំពាក់ រួច​យក​ផេះ​នោះ​ចេញ​ទៅ​ក្រៅ​ជំរំ ចាក់​នៅ​កន្លែង​មួយ​បរិសុទ្ធ*។

12. ត្រូវ​ឲ្យ​ភ្លើង​នៅ​លើ​អាសនៈ​ឆេះ​រហូត គឺ​មិន​ត្រូវ​ឲ្យ​រលត់​ឡើយ។ រាល់​ព្រឹក បូជា‌ចារ្យ​ត្រូវ​តែ​ថែម​អុស ហើយ​ដាក់​តង្វាយ​ដុត​ទាំង​មូល​ពី​លើ ព្រម​ទាំង​ដុត​ខ្លាញ់​នៃ​យញ្ញ‌បូជា​មេត្រី‌ភាព​ថែម​ទៀត​ផង។

13. ត្រូវ​ទុក​ភ្លើង​ឲ្យ​ឆេះ​នៅ​លើ​អាសនៈ​ជា‌និច្ច គឺ​មិន​ត្រូវ​ឲ្យ​រលត់​ឡើយ»។

14. «នេះ​ជា​ក្រឹត្យ‌វិន័យ​ស្ដី​អំពី​តង្វាយ​ម្សៅ: កូនៗ​របស់​អើរ៉ុន​ត្រូវ​ថ្វាយ​តង្វាយ​ម្សៅ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់​នៅ​មុខ​អាសនៈ។

15. បូជា‌ចារ្យ​មួយ​រូប​យក​ម្សៅ​ម៉ដ្ដ​មួយ​ក្ដាប់ ព្រម​ទាំង​ប្រេង និង​គ្រឿង​ក្រអូប​ទាំង​អស់ រួច​ដុត​នៅ​លើ​អាសនៈ ទុក​ជា​ទី​រំឭក ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់។

16. រីឯ​ម្សៅ​ដែល​នៅ​សល់​ត្រូវ​បាន​ទៅ​អើរ៉ុន និង​កូន​របស់​គាត់។ ប៉ុន្តែ ពួក​គេ​ត្រូវ​បរិភោគ​នំប៉័ង​ធ្វើ​ពី​ម្សៅ​នេះ ដោយ​ឥត​មាន​មេ​ឡើយ។ ពួក​គេ​ត្រូវ​បរិភោគ​នៅ​ត្រង់​កន្លែង​ដ៏​សក្ការៈ ក្នុង​ទី‌លាន​ពន្លា​ជួប​ព្រះ‌អម្ចាស់។

សូមអានជំពូកពេញលេញ លេវី‌វិន័យ 6