គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវី‌វិន័យ 6:3-9 Khmer Standard Version (KHSV)

3. ឬ​បាន​រើស​របស់​ដែល​គេ​បាត់ តែ​ប្រកែក​ថា​មិន​ឃើញ ឬ​ក៏​ស្បថ​បំពាន ដើម្បី​បិទ‌បាំង​អំពើ​បាប​ណា​មួយ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត

4. មនុស្ស​ប្រព្រឹត្ត​អំពើ​បាប​បណ្ដាល​ឲ្យ​ខ្លួន​មាន​ទោស ដូច្នេះ ត្រូវ​សង​វត្ថុ​ដែល​ខ្លួន​បាន​លួច ឬ​កំហែង​យក ឬ​សង​វត្ថុ​ដែល​គេ​យក​មក​បញ្ចាំ ឬ​វត្ថុ​ដែល​ខ្លួន​រើស​បាន​នោះ ទៅ​ឲ្យ​ម្ចាស់​ដើម​វិញ។

5. អ្នក​នោះ​ក៏​ត្រូវ​សង​វត្ថុ​ដែល​ខ្លួន​បាន​ស្បថ​បំពាន​យក​ផង​ដែរ។ នៅ​ពេល​គាត់​ដឹង​ខ្លួន​ថា​មាន​ទោស នោះ​គាត់​មិន​គ្រាន់​តែ​សង​វត្ថុ​ទាំង​អស់​ទៅ​ម្ចាស់​ដើម​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​បន្ថែម​តម្លៃ​មួយ​ភាគ​ប្រាំ ពី​លើ​តម្លៃ​របស់​វត្ថុ​នោះ​ទៀត​ផង។

6. បន្ទាប់​មក គាត់​ត្រូវ​នាំ​ចៀម​ឈ្មោល​មួយ​ដ៏​ល្អ​ឥត​ខ្ចោះ ពី​ហ្វូង​សត្វ​របស់​ខ្លួន ទៅ​ជូន​បូជា‌ចារ្យ សម្រាប់​ថ្វាយ​ព្រះ‌អម្ចាស់ ដោយ​គិត​តាម​តម្លៃ​យញ្ញ‌បូជា​លោះ​បាប។

7. នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ លោក​បូជា‌ចារ្យ​ធ្វើ​ពិធី​រំដោះ​បាប​ដែល​អ្នក​នោះ​បាន​ប្រព្រឹត្ត ហើយ​ព្រះ‌អង្គ​នឹង​អត់‌ទោស​ឲ្យ​គាត់ ទោះ​បី​គាត់​មាន​កំហុស​អ្វី​ក៏​ដោយ»។

8. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖

9. «ចូរ​បង្គាប់​អើរ៉ុន និង​កូនៗ​របស់​គាត់​ដូច​ត​ទៅ:នេះ​ជា​ក្រឹត្យ‌វិន័យ​ស្ដី​អំពី​តង្វាយ​ដុត​ទាំង​មូល*: ត្រូវ​ទុក​តង្វាយ​ដុត​ទាំង​មូល​នៅ​លើ​អាសនៈ ពេញ​មួយ​យប់​រហូតទល់​ភ្លឺ ហើយ​ត្រូវ​ថែ​ភ្លើង​ឲ្យ​ឆេះ​រហូត។

សូមអានជំពូកពេញលេញ លេវី‌វិន័យ 6