គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវី‌វិន័យ 5:11-15 Khmer Standard Version (KHSV)

11. ប្រសិន​បើ​នរណា​ម្នាក់​គ្មាន​លទ្ធ‌ភាព​នឹង​ថ្វាយ​លលក​ពីរ ឬ​ព្រាប​ជំទើរ​ពីរ​ទេ​នោះ គេ​អាច​យក​ម្សៅ​ម៉ដ្ដ​មួយ​ភាគ​ដប់​នៃ​អេផា* មក​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប។ ប៉ុន្តែ គេ​មិន​ត្រូវ​ចាក់​ប្រេង ឬ​ដាក់​គ្រឿង​ក្រអូប​ពី​លើ​ម្សៅ​នោះ​ទេ ព្រោះ​ជា​យញ្ញ‌បូជា​រំដោះ​បាប។

12. គេ​យក​ម្សៅ​នោះ​ទៅ​ជូន​លោក​បូជា‌ចារ្យ។ លោក​បូជា‌ចារ្យ យក​ម្សៅ​ពេញ​មួយ​ក្ដាប់ ទុក​ជា​ទី​រំឭក* ហើយ​ដុត​ម្សៅ​នោះ​នៅ​លើ​អាសនៈ រួម​ជា​មួយ​យញ្ញ‌បូជា​ឯ​ទៀតៗ​ដែល​គេ​ដុត​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។ នេះ​ជា​តង្វាយ​រំដោះ​បាប។

13. លោក​បូជា‌ចារ្យ​ធ្វើ​ពិធី​នេះ ដើម្បី​រំដោះ​បាប​ណា​មួយ​ដែល​អ្នក​នោះ​បាន​ប្រព្រឹត្ត ហើយ​គាត់​ក៏​បាន​រួច​ពី​បាប។ បូជា‌ចារ្យ​ធ្វើ​ដូច្នេះ ដូច​ថ្វាយ​តង្វាយ​ម្សៅ​ឯ​ទៀតៗ​ដែរ»។

14. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖

15. «ប្រសិន​បើ​នរណា​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប​ដោយ​អចេតនា គឺ​បំពាន​លើ​ក្រឹត្យ‌វិន័យ​ស្ដី​អំពី​វត្ថុ​សក្ការៈ​ដែល​ត្រូវ​ថ្វាយ​ព្រះ‌អម្ចាស់ នោះ​គាត់​ត្រូវ​នាំ​យក​ចៀម​ឈ្មោល​មួយ​ដ៏​ល្អ​ឥត​ខ្ចោះ ពី​ហ្វូង​សត្វ​របស់​ខ្លួន​មក​ថ្វាយ​ព្រះ‌អង្គ ដើម្បី​រំដោះ​ខ្លួន​ឲ្យ​រួច​ពី​បាប។ សត្វ​នោះ​ត្រូវ​មាន​តម្លៃ​គិត​តាម​ប្រាក់​ដែល​គេ​ប្រើ​នៅ​ក្នុង​ទី‌សក្ការៈ។

សូមអានជំពូកពេញលេញ លេវី‌វិន័យ 5