គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវី‌វិន័យ 4:1-9 Khmer Standard Version (KHSV)

1. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ដូច​ត​ទៅ៖

2. «ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ថា: ពេល​នរណា​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប​ដោយ​អចេតនា គឺ​បំពាន​លើ​បទ‌បញ្ជា​ណា​មួយ​ដែល​ព្រះ‌អម្ចាស់​ហាម​ឃាត់ ត្រូវ​ធ្វើ​ដូច​ត​ទៅ:

3. ប្រសិន​បើ​មហា​បូជា‌ចារ្យ*​បាន​ប្រព្រឹត្ត​អំពើ​បាប ដែល​បណ្ដាល​ឲ្យ​ប្រជា‌ជន​ទាំង​មូល​មាន​ទោស នោះ​លោក​ត្រូវ​យក​គោ​ឈ្មោល​ស្ទាវ​មួយ​ល្អ​ឥត​ខ្ចោះ មក​ថ្វាយ​ព្រះ‌អម្ចាស់ ជា​យញ្ញ‌បូជា​រំដោះ​បាប។

4. លោក​នាំ​គោ​ស្ទាវ​នោះ​មក​ថ្វាយ​ព្រះ‌អម្ចាស់ នៅ​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់ លោក​ត្រូវ​ដាក់​ដៃ​លើ​ក្បាល​គោ​នោះ ហើយ​ចាក់​ក​វា​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។

5. លោក​មហា​បូជា‌ចារ្យ​ត្រូវ​យក​ឈាម​គោ ចូល​មក​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់

6. រួច​យក​ម្រាម​ដៃ​ជ្រលក់​ក្នុង​ឈាម ហើយ​ប្រោះ​ចំនួន​ប្រាំ‌ពីរ​ដង នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ខាង​មុខ​វាំងនន​ទី‌សក្ការៈ។

7. លោក​យក​ឈាម​នោះ​ទៅ​លាប​លើ​ស្នែង​អាសនៈ​ដុត​គ្រឿង​ក្រអូប នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់ បន្ទាប់​មក លោក​យក​ឈាម​ដែល​នៅ​សល់​ទៅ​ចាក់​ត្រង់​ជើង​អាសនៈ​ធ្វើ​យញ្ញ‌បូជា ដែល​ស្ថិត​នៅ​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់។

8. លោក​យក​ខ្លាញ់​ទាំង​អស់​របស់​គោ​ឈ្មោល ដែល​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប​នោះ គឺ​ខ្លាញ់​ដែល​ជាប់​នឹង​ពោះ‌វៀន និង​ខ្លាញ់​ទាំង​អស់​នៅ​លើ​ពោះ‌វៀន

9. ក្រលៀន​ទាំង​ពីរ និង​ខ្លាញ់​ដែល​នៅ​ជាប់​ក្រលៀន​រហូត​ដល់​ចង្កេះ ព្រម​ទាំង​អ្វីៗ​ជាប់​នឹង​ថ្លើម ដែល​គេ​ផ្ដាច់​ចេញ​មក​ជា​មួយ​ក្រលៀន។

សូមអានជំពូកពេញលេញ លេវី‌វិន័យ 4