ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវី‌វិន័យ 4 Khmer Standard Version (KHSV)

យញ្ញ‌បូជា​រំដោះ​បាប​របស់​មហា​បូជា‌ចារ្យ

1. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ដូច​ត​ទៅ៖

2. «ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ថា: ពេល​នរណា​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប​ដោយ​អចេតនា គឺ​បំពាន​លើ​បទ‌បញ្ជា​ណា​មួយ​ដែល​ព្រះ‌អម្ចាស់​ហាម​ឃាត់ ត្រូវ​ធ្វើ​ដូច​ត​ទៅ:

3. ប្រសិន​បើ​មហា​បូជា‌ចារ្យ*​បាន​ប្រព្រឹត្ត​អំពើ​បាប ដែល​បណ្ដាល​ឲ្យ​ប្រជា‌ជន​ទាំង​មូល​មាន​ទោស នោះ​លោក​ត្រូវ​យក​គោ​ឈ្មោល​ស្ទាវ​មួយ​ល្អ​ឥត​ខ្ចោះ មក​ថ្វាយ​ព្រះ‌អម្ចាស់ ជា​យញ្ញ‌បូជា​រំដោះ​បាប។

4. លោក​នាំ​គោ​ស្ទាវ​នោះ​មក​ថ្វាយ​ព្រះ‌អម្ចាស់ នៅ​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់ លោក​ត្រូវ​ដាក់​ដៃ​លើ​ក្បាល​គោ​នោះ ហើយ​ចាក់​ក​វា​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។

5. លោក​មហា​បូជា‌ចារ្យ​ត្រូវ​យក​ឈាម​គោ ចូល​មក​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់

6. រួច​យក​ម្រាម​ដៃ​ជ្រលក់​ក្នុង​ឈាម ហើយ​ប្រោះ​ចំនួន​ប្រាំ‌ពីរ​ដង នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ខាង​មុខ​វាំងនន​ទី‌សក្ការៈ។

7. លោក​យក​ឈាម​នោះ​ទៅ​លាប​លើ​ស្នែង​អាសនៈ​ដុត​គ្រឿង​ក្រអូប នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់ បន្ទាប់​មក លោក​យក​ឈាម​ដែល​នៅ​សល់​ទៅ​ចាក់​ត្រង់​ជើង​អាសនៈ​ធ្វើ​យញ្ញ‌បូជា ដែល​ស្ថិត​នៅ​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់។

8. លោក​យក​ខ្លាញ់​ទាំង​អស់​របស់​គោ​ឈ្មោល ដែល​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប​នោះ គឺ​ខ្លាញ់​ដែល​ជាប់​នឹង​ពោះ‌វៀន និង​ខ្លាញ់​ទាំង​អស់​នៅ​លើ​ពោះ‌វៀន

9. ក្រលៀន​ទាំង​ពីរ និង​ខ្លាញ់​ដែល​នៅ​ជាប់​ក្រលៀន​រហូត​ដល់​ចង្កេះ ព្រម​ទាំង​អ្វីៗ​ជាប់​នឹង​ថ្លើម ដែល​គេ​ផ្ដាច់​ចេញ​មក​ជា​មួយ​ក្រលៀន។

10. បូជា‌ចារ្យ​ត្រូវ​ដុត​ចំណែក​ទាំង​នោះ​នៅ​លើ​អាសនៈ​ថ្វាយ​យញ្ញ‌បូជា ដូច​គេ​ដុត​ចំណែក​របស់​យញ្ញ‌បូជា​មេត្រី‌ភាព​ដែរ។

11. រីឯ​ស្បែក​គោ សាច់​ទាំង​អស់ ក្បាល ជើង ពោះ‌វៀន និង​លាមក

12. ពោល​គឺ​គោ​ទាំង​មូល​ត្រូវ​យក​ចេញ​ទៅ​ក្រៅ​ជំរំ ត្រង់​កន្លែង​បរិសុទ្ធ សម្រាប់​ចាក់​ផេះ ហើយ​ដុត​វា​នៅ​លើ​អុស​ដែល​កំពុង​ឆេះ ត្រង់​កន្លែង​ចាក់​ផេះ​នោះ»។

យញ្ញ‌បូជា​រំដោះ​បាប​របស់​សហគមន៍

13. «ប្រសិន​បើ​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល​ប្រព្រឹត្ត​អំពើ​បាប​ដោយ​អចេតនា ហើយ​ក្រុម‌ជំនុំ​មិន​បាន​ដឹង គឺ​ប្រព្រឹត្ត​អំពើ​ណា​មួយ​រំលោភ​លើ​បទ‌បញ្ជា​របស់​ព្រះ‌អម្ចាស់ ដែល​បណ្ដាល​ឲ្យ​ខ្លួន​មាន​ទោស

14. នៅ​ពេល​សហគមន៍​ដឹង​ពី​កំហុស​របស់​ខ្លួន ពួក​គេ​ត្រូវ​យក​គោ​បា​មួយ​ទៅ​ថ្វាយ​ព្រះ‌អម្ចាស់ ជា​យញ្ញ‌បូជា​រំដោះ​បាប​នៅ​មុខ​ពន្លា​ជួប​ព្រះ‌អម្ចាស់។

15. អស់​លោក​ព្រឹទ្ធា‌ចារ្យ*​របស់​សហគមន៍​ដាក់​ដៃ​លើ​ក្បាល​គោ​បា​នោះ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ហើយ​ព្រឹទ្ធា‌ចារ្យ​មួយ​រូប​ចាក់​ក​វា​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។

16. លោក​មហា​បូជា‌ចារ្យ*​យក​ឈាម​គោ​បា​ចូល​ទៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់។

17. លោក​យក​ម្រាម​ដៃ​ជ្រលក់​ក្នុង​ឈាម ហើយ​ប្រោះ​ចំនួន​ប្រាំ‌ពីរ​ដង នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ខាង​មុខ​វាំងនន។

18. លោក​យក​ឈាម​នោះ​លាប​លើ​ស្នែង​អាសនៈ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់ បន្ទាប់​មក លោក​យក​ឈាម​ដែល​នៅ​សល់​ទៅ​ចាក់​ត្រង់​ជើង​អាសនៈ​ធ្វើ​យញ្ញ‌បូជា ដែល​ស្ថិត​នៅ​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់។

19. លោក​យក​ខ្លាញ់​ទាំង​អស់​របស់​គោ​បា​ដុត​នៅ​លើ​អាសនៈ។

20. លោក​ធ្វើ​ពិធី​ថ្វាយ​យញ្ញ‌បូជា​គោ​បា​នេះ ដូច​លោក​ធ្វើ​ចំពោះ​គោ​បា​សម្រាប់​រំដោះ​បាប​ដែរ គឺ​ធ្វើ​តាម​របៀប​ដូច​គ្នា។ លោក​បូជា‌ចារ្យ​ធ្វើ​ពិធី​នេះ ដើម្បី​រំដោះ​បាប​ប្រជា‌ជន ហើយ​ពួក​គេ​ក៏​បាន​រួច​ពី​បាប។

21. បន្ទាប់​មក លោក​យក​គោ​បា​នោះ​ចេញ​ទៅ​ក្រៅ​ជំរំ រួច​ដុត​វា ដូច​ដុត​គោ​សម្រាប់​រំដោះ​បាប​ដែរ។ នេះ​ជា​យញ្ញ‌បូជា​រំដោះ​បាប​របស់​សហគមន៍​អ៊ីស្រា‌អែល»។

យញ្ញ‌បូជា​រំដោះ​បាប​របស់​មេ​ដឹក​នាំ

22. «ប្រសិន​បើ​មេ​ដឹក​នាំ​ណា​មួយ​ប្រព្រឹត្ត​អំពើ​បាប​ដោយ​អចេតនា គឺ​ប្រព្រឹត្ត​អំពើ​ណា​មួយ​រំលោភ​លើ​បទ‌បញ្ជា​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​គាត់ ដែល​បណ្ដាល​ឲ្យ​ខ្លួន​មាន​ទោស

23. នៅ​ពេល​គាត់​ដឹង​ពី​កំហុស​របស់​ខ្លួន​ហើយ នោះ​គាត់​ត្រូវ​យក​ពពែ​ឈ្មោល​មួយ​ល្អ​ឥត​ខ្ចោះ មក​ថ្វាយ​ព្រះ‌អម្ចាស់។

24. គាត់​ដាក់​ដៃ​លើ​ក្បាល​ពពែ​ឈ្មោល​នោះ ហើយ​ចាក់​ក​វា​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ត្រង់​កន្លែង​ដែល​គេ​ចាក់​ក​សត្វ សម្រាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល។ នេះ​ជា​យញ្ញ‌បូជា​រំដោះ​បាប។

25. លោក​បូជា‌ចារ្យ​យក​ម្រាម​ដៃ​ជ្រលក់​ក្នុង​ឈាម​សត្វ ដែល​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប ហើយ​លាប​ឈាម​នោះ​លើ​ស្នែង​អាសនៈ សម្រាប់​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល រួច​លោក​យក​ឈាម​ទៅ​ចាក់​ត្រង់​ជើង​អាសនៈ​នោះ។

26. លោក​ដុត​ខ្លាញ់​ទាំង​អស់​នៅ​លើ​អាសនៈ ដូច​លោក​ដុត​ខ្លាញ់​របស់​សត្វ​ដែល​ថ្វាយ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព​ដែរ។ លោក​បូជា‌ចារ្យ​ធ្វើ​ពិធី​នេះ ដើម្បី​រំដោះ​បាប​មេ​ដឹក​នាំ ហើយ​គាត់​ក៏​បាន​រួច​ពី​បាប»។

យញ្ញ‌បូជា​រំដោះ​បាប​របស់​ប្រជា‌ជន​ធម្មតា

27. ប្រសិន​បើ​ប្រជា‌ជន​ណា​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប​ដោយ​អចេតនា គឺ​ប្រព្រឹត្ត​អំពើ​ណា​មួយ​រំលោភ​លើ​បទ‌បញ្ជា​របស់​ព្រះ‌អម្ចាស់ ដែល​បណ្ដាល​ឲ្យ​ខ្លួន​មាន​ទោស

28. នៅ​ពេល​គាត់​ដឹង​ពី​កំហុស​របស់​ខ្លួន​ហើយ នោះ​គាត់​ត្រូវ​យក​ពពែ​ញី​មួយ​ល្អ​ឥត​ខ្ចោះ មក​ថ្វាយ​ព្រះ‌អម្ចាស់ ដើម្បី​សូម​ឲ្យ​រួច​ពី​បាប។

29. គាត់​ដាក់​ដៃ​លើ​ក្បាល​សត្វ ដែល​ត្រូវ​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប រួច​ចាក់​ក​វា នៅ​ត្រង់​កន្លែង​គេ​ចាក់​ក​សត្វ សម្រាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល។

30. លោក​បូជា‌ចារ្យ​យក​ម្រាម​ដៃ​ជ្រលក់​ក្នុង​ឈាម​របស់​សត្វ ហើយ​លាប​ឈាម​នោះ​លើ​ស្នែង​អាសនៈ សម្រាប់​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល រួច​លោក​យក​ឈាម​ទាំង​អស់​ទៅ​ចាក់​ត្រង់​ជើង​អាសនៈ​នោះ។

31. លោក​ពន្លះ​ខ្លាញ់​ទាំង​អស់​របស់​ពពែ​ញី ដូច​គេ​ពន្លះ​ខ្លាញ់​របស់​សត្វ​ដែល​ថ្វាយ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព​ដែរ។ លោក​ដុត​ខ្លាញ់​ទាំង​នោះ​នៅ​លើ​អាសនៈ ធ្វើ​ឲ្យ​មាន​ក្លិន​ឈ្ងុយ ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់។ លោក​បូជា‌ចារ្យ​ធ្វើ​ពិធី​នេះ ដើម្បី​រំដោះ​បាប​របស់​អ្នក​នោះ ហើយ​គាត់​ក៏​បាន​រួច​ពី​បាប។

32. ប្រសិន​បើ​អ្នក​នោះ​ចង់​ថ្វាយ​ចៀម​ជា​តង្វាយ​រំដោះ​បាប គេ​ត្រូវ​ថ្វាយ​ចៀម​ញី​ល្អ​ឥត​ខ្ចោះ។

33. គាត់​ដាក់​ដៃ​លើ​ក្បាល​សត្វ ដែល​ត្រូវ​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប រួច​ចាក់​ក​វា​នៅ​ត្រង់​កន្លែង​គេ​ចាក់​ក​សត្វ សម្រាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល។

34. លោក​បូជា‌ចារ្យ​យក​ម្រាម​ដៃ​ជ្រលក់​ក្នុង​ឈាម​របស់​សត្វ ដែល​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប រួច​លាប​ឈាម​នោះ​លើ​ស្នែង​អាសនៈ សម្រាប់​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល ហើយ​លោក​យក​ឈាម​ទាំង​អស់​ទៅ​ចាក់​ត្រង់​ជើង​អាសនៈ​នោះ។

35. លោក​ពន្លះ​ខ្លាញ់​ទាំង​អស់​របស់​ចៀម​ញី ដូច​គេ​ពន្លះ​ខ្លាញ់​របស់​កូន​ចៀម ដែល​ថ្វាយ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព​ដែរ។ លោក​ដុត​ខ្លាញ់​ទាំង​នោះ​នៅ​លើ​អាសនៈ រួម​ជា​មួយ​តង្វាយ​ដែល​គេ​ដុត​ថ្វាយ​ព្រះ‌អម្ចាស់។ លោក​បូជា‌ចារ្យ​ធ្វើ​ពិធី​នេះ ដើម្បី​រំដោះ​បាប​របស់​អ្នក​នោះ ហើយ​គាត់​ក៏​បាន​រួច​ពី​បាប។