គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវី‌វិន័យ 27:4-13 Khmer Standard Version (KHSV)

4. ប្រសិន​បើ​ជា​ស្ត្រី ត្រូវ​គិត​ជា​ប្រាក់​ប្រាំ‌បួន​តម្លឹង។

5. ចំពោះ​មនុស្ស​មាន​អាយុ​ពី​ប្រាំ​ទៅ​ម្ភៃ​ឆ្នាំ បើ​ក្មេង​ប្រុស​ត្រូវ​គិត​ជា​ប្រាក់​ប្រាំ​មួយ​តម្លឹង ហើយ​ក្មេង​ស្រី​បី​តម្លឹង។

6. ក្មេង​មាន​អាយុ​ពី​មួយ​ខែ​ទៅ​ប្រាំ​ឆ្នាំ ត្រូវ​គិត​ជា​ប្រាក់​មួយ​តម្លឹង​កន្លះ​សម្រាប់​ក្មេង​ប្រុស ហើយ​ប្រាំ​បួន​ជី​សម្រាប់​ក្មេង​ស្រី។

7. ចំពោះ​ចាស់ៗ​មាន​អាយុ​ពី​ហុក‌សិប​ឆ្នាំ​ឡើង​ទៅ ត្រូវ​គិត​បួន​តម្លឹង​កន្លះ​សម្រាប់​មនុស្ស​ប្រុស ហើយ​បី​តម្លឹង​សម្រាប់​មនុស្ស​ស្រី។

8. ប្រសិន​បើ​អ្នក​បន់​នោះ​ជា​ជន​ក្រីក្រ​ពេក ពុំ​អាច​បង់​ប្រាក់​តាម​ការ​វាយ​តម្លៃ​នេះ ត្រូវ​នាំ​អ្នក​ដែល​ខ្លួន​សន្យា​ថ្វាយ​នោះ ទៅ​ជួប​បូជា‌ចារ្យ ហើយ​បូជា‌ចារ្យ​នឹង​វាយ​តម្លៃ​គាត់ ដោយ​គិត​តាម​កម្រិត​ជីវ‌ភាព​របស់​អ្នក​បន់។

9. ប្រសិន​បើ​គេ​បន់​ដោយ​សន្យា​យក​សត្វ​មក​ថ្វាយ​ព្រះ‌អម្ចាស់ ត្រូវ​ចាត់​ទុក​សត្វ​ទាំង​នោះ​ជា​សក្ការៈ​ថ្វាយ​ព្រះ‌អង្គ។

10. មិន​ត្រូវ​យក​អ្វី​មក​ដោះ‌ដូរ​សត្វ​ដែល​ត្រូវ​ថ្វាយ​ព្រះ‌អង្គ​ឡើយ គឺ​មិន​ត្រូវ​យក​សត្វ​ល្អ មក​ដូរ​យក​សត្វ​អាក្រក់ ឬ​យក​សត្វ​អាក្រក់​មក​ដូរ​យក​សត្វ​ល្អ​ទេ។ បើ​អ្នក​ណា​យក​សត្វ​មួយ​មក​ដូរ​សត្វ​មួយ​ទៀត ត្រូវ​ចាត់​ទុក​សត្វ​ទាំង​ពីរ​ជា​សក្ការៈ។

11. ប្រសិន​បើ​គេ​បន់​ដោយ​សន្យា​ថ្វាយ​សត្វ​មិន​បរិសុទ្ធ គឺ​សត្វ​ដែល​មិន​ត្រូវ​ថ្វាយ​ព្រះ‌អម្ចាស់ ត្រូវ​នាំ​សត្វ​នោះ​ទៅ​ជូន​បូជា‌ចារ្យ

12. បូជា‌ចារ្យ​ត្រូវ​ពិនិត្យ​មើល​គុណ‌ភាព​របស់​សត្វ​នោះ រួច​វាយ​តម្លៃ។

13. ប្រសិន​បើ​ម្ចាស់​សត្វ​ចង់​លោះ​សត្វ​យក​ទៅ​វិញ ត្រូវ​បង់​ប្រាក់​មួយ​ភាគ​ប្រាំ​ថែម​ពី​លើ​តម្លៃ​ដែល​បូជា‌ចារ្យ​បាន​គិត។

សូមអានជំពូកពេញលេញ លេវី‌វិន័យ 27