28. បើនរណាម្នាក់ថ្វាយរបស់អ្វីមួយ ដែលជាកម្មសិទ្ធិរបស់ខ្លួនផ្ដាច់ដល់ព្រះអម្ចាស់ គេពុំអាចលក់ ឬក៏លោះយកតង្វាយនោះឡើយ ទោះបីតង្វាយនោះជាមនុស្ស ជាសត្វ ជាដីធ្លីក៏ដោយ។ អ្វីៗដែលគេថ្វាយផ្ដាច់ដល់ព្រះអម្ចាស់ នឹងបានទៅជាសក្ការៈថ្វាយព្រះអង្គរហូត។
29. រីឯមនុស្សដែលគេថ្វាយផ្ដាច់ដល់ព្រះអម្ចាស់ គ្មាននរណាមានសិទ្ធិលោះឡើយ គឺត្រូវតែប្រហារជីវិត។
30. តង្វាយមួយភាគដប់ទាំងអស់គឺភោគផលដែលកើតចេញពីដី ឬផ្លែឈើក្ដី ត្រូវទុកជាសក្ការៈថ្វាយព្រះអម្ចាស់។
31. ប្រសិនបើនរណាម្នាក់ចង់លោះតង្វាយមួយភាគដប់មកវិញ ត្រូវបង់ប្រាក់ចំនួនមួយភាគប្រាំថែមពីលើ។
32. ចំពោះហ្វូងគោ និងហ្វូងចៀម ក៏ត្រូវថ្វាយសត្វមួយភាគដប់ទុកជាសក្ការៈដល់ព្រះអម្ចាស់ដែរ។
33. ម្ចាស់មិនត្រូវរើសសត្វល្អ ឬមិនល្អ សម្រាប់ថ្វាយព្រះអង្គទេ ហើយក៏មិនត្រូវយកសត្វផ្សេងមកដោះដូរសត្វដែលត្រូវថ្វាយនោះដែរ។ ប្រសិនបើគេយកសត្វមួយមកដូរយកសត្វមួយទៀត ត្រូវចាត់ទុកសត្វទាំងពីរជាសក្ការៈ ហើយមិនអាចលោះយកទៅវិញទេ»។
34. នេះហើយជាបទបញ្ជា ដែលព្រះអម្ចាស់ប្រទានមកលោកម៉ូសេនៅលើភ្នំស៊ីណៃ សម្រាប់ជនជាតិអ៊ីស្រាអែល។