គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវី‌វិន័យ 27:24-34 Khmer Standard Version (KHSV)

24. លុះ​ដល់​ឆ្នាំ​មេត្តា​ករុណា ដី​នោះ​នឹង​បាន​ទៅ​ជា​កម្មសិទ្ធិ​របស់​ម្ចាស់​ដើម​វិញ។

25. ការ​វាយ​តម្លៃ​ទាំង​អស់​ត្រូវ​គិត​តាម​ទម្ងន់​ដែល​ប្រើ‌ប្រាស់​ក្នុង​ទី‌សក្ការៈ គឺ​ឯក‌តា​នីមួយៗ​ស្មើ​នឹង​ម្ភៃ​កេរ៉ា*។

26. មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​ញែក​កូន​ដំបូង​ពី​ហ្វូង​សត្វ​របស់​ខ្លួន​ថ្វាយ​ព្រះ‌អម្ចាស់​ឡើយ ដ្បិត​កូន​ដំបូង​របស់​សត្វ គឺ​ទាំង​កូន​គោ ទាំង​កូន​ចៀម ជា​កម្មសិទ្ធិ​របស់​ព្រះ‌អម្ចាស់ រួច​ស្រេច​ទៅ​ហើយ។

27. ប្រសិន​បើ​សត្វ​នោះ​ជា​សត្វ​មិន​បរិសុទ្ធ ត្រូវ​ឲ្យ​គេ​លោះ​តាម​តម្លៃ​ដែល​អ្នក​បាន​គិត ដោយ​បន្ថែម​តម្លៃ​មួយ​ភាគ​ប្រាំ​ពី​លើ។ ប្រសិន​បើ​គេ​មិន​ចង់​លោះ​ទេ ត្រូវ​លក់​សត្វ​នោះ​ទៅ​ឲ្យ​អ្នក​ផ្សេង តាម​តម្លៃ​ដែល​បូជា‌ចារ្យ​បាន​គិត។

28. បើ​នរណា​ម្នាក់​ថ្វាយ​របស់​អ្វី​មួយ ដែល​ជា​កម្មសិទ្ធិ​របស់​ខ្លួន​ផ្ដាច់​ដល់​ព្រះ‌អម្ចាស់ គេ​ពុំ​អាច​លក់ ឬ​ក៏​លោះ​យក​តង្វាយ​នោះ​ឡើយ ទោះ​បី​តង្វាយ​នោះ​ជា​មនុស្ស ជា​សត្វ ជា​ដី‌ធ្លី​ក៏​ដោយ។ អ្វីៗ​ដែល​គេ​ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌អម្ចាស់ នឹង​បាន​ទៅ​ជា​សក្ការៈ​ថ្វាយ​ព្រះ‌អង្គ​រហូត។

29. រីឯ​មនុស្ស​ដែល​គេ​ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌អម្ចាស់ គ្មាន​នរណា​មាន​សិទ្ធិ​លោះ​ឡើយ គឺ​ត្រូវ​តែ​ប្រហារ​ជីវិត។

30. តង្វាយ​មួយ​ភាគ​ដប់​ទាំង​អស់​គឺ​ភោគ‌ផល​ដែល​កើត​ចេញ​ពី​ដី ឬ​ផ្លែ​ឈើ​ក្ដី ត្រូវ​ទុក​ជា​សក្ការៈ​ថ្វាយ​ព្រះ‌អម្ចាស់។

31. ប្រសិន​បើ​នរណា​ម្នាក់​ចង់​លោះ​តង្វាយ​មួយ​ភាគ​ដប់​មក​វិញ ត្រូវ​បង់​ប្រាក់​ចំនួន​មួយ​ភាគ​ប្រាំ​ថែម​ពី​លើ។

32. ចំពោះ​ហ្វូង​គោ និង​ហ្វូង​ចៀម ក៏​ត្រូវ​ថ្វាយ​សត្វ​មួយ​ភាគ​ដប់​ទុក​ជា​សក្ការៈ​ដល់​ព្រះ‌អម្ចាស់ដែរ។

33. ម្ចាស់​មិន​ត្រូវ​រើស​សត្វ​ល្អ ឬ​មិន​ល្អ សម្រាប់​ថ្វាយ​ព្រះ‌អង្គ​ទេ ហើយ​ក៏​មិន​ត្រូវ​យក​សត្វ​ផ្សេង​មក​ដោះ​ដូរ​សត្វ​ដែល​ត្រូវ​ថ្វាយ​នោះ​ដែរ។ ប្រសិន​បើ​គេ​យក​សត្វ​មួយ​មក​ដូរ​យក​សត្វ​មួយ​ទៀត ត្រូវ​ចាត់​ទុក​សត្វ​ទាំង​ពីរ​ជា​សក្ការៈ ហើយ​មិន​អាច​លោះ​យក​ទៅ​វិញ​ទេ»។

34. នេះ​ហើយ​ជា​បទ‌បញ្ជា ដែល​ព្រះ‌អម្ចាស់​ប្រទាន​មក​លោក​ម៉ូសេ​នៅ​លើ​ភ្នំ​ស៊ីណៃ សម្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល។

សូមអានជំពូកពេញលេញ លេវី‌វិន័យ 27