គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវី‌វិន័យ 24:7-12 Khmer Standard Version (KHSV)

7. ចូរ​ដាក់​គ្រឿង​ក្រអូប​ដ៏​ល្អ​បំផុត​នៅ​លើ​ជួរ​នីមួយៗ ហើយ​ដុត​គ្រឿង​ក្រអូប​ជំនួស​នំប៉័ង​ទាំង​នោះ ទុក​ជា​ទី​រំឭក នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។

8. រៀង​រាល់​ថ្ងៃ​សប្ប័ទ* ជន‌ជាតិ​អ៊ីស្រា‌អែល​ត្រូវ​យក​នំប៉័ង​មក​តម្កល់​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់​ជា‌និច្ច ស្រប​តាម​សម្ពន្ធ‌មេត្រី ដែល​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ។

9. នំប៉័ង​ទាំង​នោះ​ត្រូវ​បាន​ទៅ​លើ​អើរ៉ុន និង​កូនៗ​របស់​គាត់។ ពួក​គេ​បរិភោគ​នំប៉័ង​ទាំង​នោះ​នៅ​ក្នុង​កន្លែង​ដ៏​សក្ការៈ ព្រោះ​ជា​តង្វាយ​ដ៏‌វិសុទ្ធ​បំផុត​យក​ចេញ​ពី​តង្វាយ​ដែល​គេ​ដុត នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ហើយ​បាន​ជា​ចំណែក​របស់​ពួក​គេ​រហូត​ត​ទៅ»។

10. មាន​ស្ត្រី​ម្នាក់​ជា​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ប្ដី​ជន‌ជាតិ​អេស៊ីប ហើយ​បាន​កូន​ប្រុស​មួយ។ កូន​ប្រុស​នោះ​ចេញ​ទៅ​ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល ហើយ​ឈ្លោះ​គ្នា​ជា​មួយ​ជន‌ជាតិ​អ៊ីស្រា‌អែល នៅ​ក្នុង​ជំរំ។

11. កូន​ប្រុស​របស់​ស្ត្រី​នោះ​បាន​ប្រមាថ​ព្រះ‌នាម​ព្រះ‌ជាម្ចាស់ ព្រម​ទាំង​ដាក់​បណ្ដាសា​ព្រះ‌អង្គ​ទៀត​ផង។ គេ​ក៏​នាំ​អ្នក​នោះ​មក​ជួប​លោក​ម៉ូសេ។ ម្ដាយ​របស់​អ្នក​នោះ​ឈ្មោះ​នាង​សឡូ‌មីត ជា​កូន​របស់​ឌីបរី ក្នុង​កុល‌សម្ព័ន្ធ​ដាន់។

12. គេ​បាន​ឃុំ​អ្នក​នោះ​ទុក រហូត​ដល់​បាន​ទទួល​បញ្ជា​ពី​ព្រះ‌អម្ចាស់។

សូមអានជំពូកពេញលេញ លេវី‌វិន័យ 24