គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវី‌វិន័យ 24:12-19 Khmer Standard Version (KHSV)

12. គេ​បាន​ឃុំ​អ្នក​នោះ​ទុក រហូត​ដល់​បាន​ទទួល​បញ្ជា​ពី​ព្រះ‌អម្ចាស់។

13. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ម៉ូសេ​ថា៖

14. «ចូរ​យក​អ្នក​ប្រមាថ​យើង​ចេញ​ពី​ជំរំ។ អស់​អ្នក​ដែល​ដឹង​ឮ ត្រូវ​ដាក់​ដៃ​ពី​លើ​ក្បាល​អ្នក​នោះ ហើយ​សហគមន៍​ទាំង​មូល​យក​ដុំ​ថ្ម​គប់​សម្លាប់​វា​ទៅ។

15. ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ថា: អ្នក​ណា​ដាក់​បណ្ដាសា​ព្រះ​របស់​ខ្លួន អ្នក​នោះ​ត្រូវ​ទទួល​ទោស ព្រោះ​តែ​អំពើ​បាប​ដែល​គេ​បាន​ប្រព្រឹត្ត។

16. អ្នក​ណា​ប្រមាថ​ព្រះ‌នាម​ព្រះ‌អម្ចាស់ អ្នក​នោះ​មាន​ទោស​ដល់​ស្លាប់។ សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល​ត្រូវ​យក​ដុំ​ថ្ម​គប់​សម្លាប់​មនុស្ស​បែប​នេះ ទោះ​បី​គេ​ជា‌ម្ចាស់​ស្រុក ឬ​ជា​ជន​បរ‌ទេស​ក្ដី គេ​ត្រូវ​តែ​ស្លាប់ ព្រោះ​គេ​បាន​ប្រមាថ​ព្រះ‌នាម​ព្រះ‌អម្ចាស់។

17. អ្នក​ណា​វាយ​មនុស្ស​ម្នាក់​រហូត​ដល់​បាត់​បង់​ជីវិត អ្នក​នោះ​នឹង​មាន​ទោស​ដល់​ស្លាប់។

18. អ្នក​ណា​វាយ​សត្វ​មួយ​រហូត​ដល់​ងាប់ អ្នក​នោះ​ត្រូវ​យក​សត្វ​រស់​ប្រភេទ​ដដែល​នោះ​មក​សង​វិញ។

19. អ្នក​ណា​ធ្វើ​ឲ្យ​ជន​រួម​ជាតិ​របស់​ខ្លួន​មាន​របួស​ត្រង់​កន្លែង​ណា​មួយ ត្រូវ​ធ្វើ​ឲ្យ​អ្នក​នោះ​របួស​ត្រង់​កន្លែង​នោះ​ដែរ

សូមអានជំពូកពេញលេញ លេវី‌វិន័យ 24