គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវី‌វិន័យ 24:1-5 Khmer Standard Version (KHSV)

1. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖

2. «ចូរ​បង្គាប់​កូន​ចៅ​អ៊ីស្រា‌អែល ឲ្យ​យក​ប្រេង​អូលីវ​ដ៏​ល្អ​បំផុត មក​សម្រាប់​ដុត ដើម្បី​ឲ្យ​ចង្កៀង​នៅ​ឆេះ​រហូត។

3. អើរ៉ុន​ត្រូវ​តម្កល់​ចង្កៀង​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់ ខាង​មុខ​វាំងនន​នៃ​បន្ទប់​ដែល​គេ​តម្កល់​ហិប​នៃ​សន្ធិ‌សញ្ញា ហើយ​ទុក​ឲ្យ​ចង្កៀង​នោះ​ឆេះ​រហូត តាំង​ពី​ល្ងាច​ទល់​ព្រឹក នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។ នេះ​ជា​ច្បាប់​ដែល​ត្រូវ​អនុវត្ត​តាម​គ្រប់​ជំនាន់​រហូត​ត​ទៅ។

4. អើរ៉ុន​ត្រូវ​រៀប​ចង្កៀង​ទាំង​អស់ នៅ​លើ​ជើង​ចង្កៀង ដែល​ធ្វើ​ពី​មាស​សុទ្ធ ដូច្នេះ ចង្កៀង​ឆេះ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់​ជា‌និច្ច។

5. ចូរ​យក​ម្សៅ​ម៉ដ្ដ​ដប់‌ពីរ​គីឡូ​ក្រាម​មក​ធ្វើ​នំ​ចំនួន​ដប់‌ពីរ

សូមអានជំពូកពេញលេញ លេវី‌វិន័យ 24