គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវី‌វិន័យ 22:23-32 Khmer Standard Version (KHSV)

23. អ្នក​អាច​យក​គោ ឬ​កូន​ចៀម ដែល​មាន​ជើង​វែង​ពេក ឬ​ខ្លី​ពេក មក​ថ្វាយ​ជា​តង្វាយ​ស្ម័គ្រ​ចិត្ត​បាន តែ​បើ​ជា​តង្វាយ​លា​បំណន់​វិញ ព្រះ‌អម្ចាស់​មិន​គាប់​ព្រះ‌ហឫទ័យ​ទទួល​សត្វ​បែប​នេះ​ទេ។

24. អ្នក​មិន​ត្រូវ​យក​សត្វ​ដែល​គេ​ដំ​កម្ទេច កាត់ ឬ​ក្រៀវ​ពង មក​ថ្វាយ​ឡើយ។ ក្នុង​ស្រុក​របស់​អ្នក​រាល់​គ្នា កុំ​ធ្វើ​របៀប​នេះ​ឲ្យ​សោះ។

25. អ្នក​រាល់​គ្នា​មិន​ត្រូវ​ទទួល​សត្វ​ប្រភេទ​នេះ​ពី​ជន​បរ‌ទេស មក​ថ្វាយ​ជា​អាហារ​ដល់​ព្រះ​របស់​អ្នក​រាល់​គ្នា​ឡើយ ព្រោះ​ជា​សត្វ​មិន​គ្រប់​លក្ខណៈ មក​ពី​គេ​ក្រៀវ។ ដូច្នេះ ព្រះ‌អង្គ​មិន​ព្រម​ទទួល​ពី​អ្នក​រាល់​គ្នា​ឡើយ»។

26. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖

27. «គោ ចៀម ឬ​ពពែ​ដែល​កើត​មក ត្រូវ​នៅ​ជា​មួយ​មេ​វា​ចំនួន​ប្រាំ‌ពីរ​ថ្ងៃ។ ចាប់​ពី​ថ្ងៃ​ទី​ប្រាំ‌បី​ទៅ សត្វ​នោះ​អាច​ធ្វើ​ជា​តង្វាយ​ដុត ដែល​ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​នឹង​ទទួល។

28. មិន​ត្រូវ​សម្លាប់​គោ ឬ​ចៀម ទាំង​មេ ទាំង​កូន ក្នុង​ថ្ងៃ​តែ​មួយ​ឡើយ។

29. ពេល​ណា​អ្នក​រាល់​គ្នា​យក​យញ្ញ‌បូជា​មក​ថ្វាយ​ព្រះ‌អម្ចាស់ ដើម្បី​លើក​តម្កើង​ព្រះ‌អង្គ ត្រូវ​ថ្វាយ​តាម​របៀប​ដែល​ព្រះ‌អង្គ​គាប់​ព្រះ‌ហឫទ័យ។

30. ចូរ​បរិភោគ​សាច់​របស់​សត្វ​នោះ នៅ​ថ្ងៃ​ធ្វើ​យញ្ញ‌បូជា គឺ​មិន​ត្រូវ​ទុក​រហូត​ដល់​ព្រឹក​ស្អែក​ឡើយ។ យើង​ជា​ព្រះ‌អម្ចាស់។

31. អ្នក​រាល់​គ្នា​ត្រូវ​កាន់ និង​ប្រតិបត្តិ​តាម​បទ‌បញ្ជា​របស់​យើង។ យើង​ជា​ព្រះ‌អម្ចាស់។

32. អ្នក​រាល់​គ្នា​មិន​ត្រូវ​បន្ថោក​នាម​ដ៏‌វិសុទ្ធ*​របស់​យើង​ឡើយ តែ​ត្រូវ​ឲ្យ​ប្រជា‌ជន​ទាំង​អស់​នៅ​ស្រុក​អ៊ីស្រា‌អែល​ទទួល​ស្គាល់​ថា យើង​ជា​ព្រះ​ដ៏‌វិសុទ្ធ។ យើង​ជា​ព្រះ‌អម្ចាស់ ដែល​ញែក​អ្នក​រាល់​គ្នា​ឲ្យ​វិសុទ្ធ។

សូមអានជំពូកពេញលេញ លេវី‌វិន័យ 22