គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវី‌វិន័យ 21:14-24 Khmer Standard Version (KHSV)

14. គឺ​មិន​ត្រូវ​រៀប‌ការ​ជា​មួយ​ស្ត្រី​មេ‌ម៉ាយ ស្ត្រី​ប្ដី​លែង ស្ត្រី​ពេស្យា ឬ​ស្ត្រី​ខូច​ខ្លួន​ឡើយ តែ​ត្រូវ​រៀប‌ការ​ជា​មួយ​ស្ត្រី​ព្រហ្មចារី ក្នុង​អំបូរ​របស់​គាត់។

15. ធ្វើ​ដូច្នេះ គាត់​មិន​បង្ខូច​ពូជ‌ពង្ស​របស់​គាត់ នៅ​ក្នុង​ចំណោម​ប្រជា‌ជន​របស់​គាត់​ឡើយ ដ្បិត​យើង​ជា​ព្រះ‌អម្ចាស់ យើង​ប្រោស​គាត់​ឲ្យ​វិសុទ្ធ»។

16. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖

17. «ចូរ​ប្រាប់​អើរ៉ុន​ដូច​ត​ទៅ: ក្នុង​ចំណោម​ពូជ‌ពង្ស​របស់​គាត់ នៅ​គ្រប់​ជំនាន់ មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​ដែល​មាន​រូប​រាង​កាយ​មិន​ធម្មតា នាំ​យក​តង្វាយ​ចូល​ទៅ​ថ្វាយ​ព្រះ​របស់​ខ្លួន​ឡើយ។

18. មនុស្ស​មាន​រូប​រាង​កាយ​មិន​ធម្មតា ពុំ​អាច​ចូល​ទៅ​ក្នុង​ទី‌សក្ការៈ​ទេ គឺ​មនុស្ស​ខ្វាក់ មនុស្ស​ខ្ញើច​ជើង ច្រមុះ​ក្រពឹត ដៃ​ជើង​មិន​ស្មើ​គ្នា

19. មនុស្ស​កំបុត​ដៃ ឬ​កំបុត​ជើង

20. មនុស្ស​គម កើត​អុត មាន​ស្នាម​នៅ​លើ​ភ្នែក កើត​រមាស់ កើត​ស្រែង ខូច​ពង។

21. ក្នុង​ចំណោម​ពូជ‌ពង្ស​របស់​បូជា‌ចារ្យ​អើរ៉ុន អ្នក​មាន​រូប​រាង​កាយ​មិន​ធម្មតា មិន​ត្រូវ​ចូល​ទៅ​ថ្វាយ​តង្វាយ​ដុត​ដល់​ព្រះ‌អម្ចាស់​ឡើយ។ ដោយ​គេ​មាន​រូប​រាង​កាយ​មិន​ធម្មតា​ដូច្នេះ គេ​មិន​អាច​នាំ​យក​អាហារ​ចូល​ទៅ​ថ្វាយ​ព្រះ​របស់​ខ្លួន​ទេ។

22. គេ​អាច​បរិភោគ​ម្ហូប​អាហារ​របស់​ព្រះ‌ជាម្ចាស់ ដែល​ជា​អាហារ​ដ៏‌វិសុទ្ធ និង​អាហារ​ដ៏‌វិសុទ្ធ​បំផុត​នោះ​បាន

23. តែ​គេ​ពុំ​អាច​ចូល​ទៅ​ជិត​វាំងនន ឬ​ចូល​ទៅ​ជិត​អាសនៈ​ជា​ដាច់​ខាត ក្រែង​លោ​គេ​បង្អាប់​ទី‌សក្ការៈ​របស់​យើង ព្រោះ​គេ​មាន​រូប​រាង​កាយ​មិន​ធម្មតា ដ្បិត​យើង​ជា​ព្រះ‌អម្ចាស់​ដែល​បាន​ធ្វើ​ឲ្យ​ទី​នោះ​ទៅ​ជា​វិសុទ្ធ»។

24. លោក​ម៉ូសេ​នាំ​យក​ព្រះ‌បន្ទូល​នេះ​ទៅ​ជម្រាប​លោក​អើរ៉ុន និង​កូន​ចៅ​របស់​គាត់ ព្រម​ទាំង​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល។

សូមអានជំពូកពេញលេញ លេវី‌វិន័យ 21