គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវី‌វិន័យ 21:1-13 Khmer Standard Version (KHSV)

1. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ប្រាប់​ពួក​បូជា‌ចារ្យ​ដែល​ជា​កូន​ចៅ​របស់​អើរ៉ុន​ដូច​ត​ទៅ: បូជា‌ចារ្យ​មិន​ត្រូវ​ធ្វើ​ឲ្យ​ខ្លួន​សៅ‌ហ្មង ដោយ‌សារ​ប៉ះ‌ពាល់​សាក‌សព​នរណា​ម្នាក់ ក្នុង​ចំណោម​ប្រជា‌ជន​របស់​ខ្លួន​ឡើយ

2. លើក‌លែង​តែ​គ្រួសារ​ជិត‌ដិត​បំផុត ដូច​ជា​ម្ដាយ​ឪពុក កូន​ប្រុស​កូន​ស្រី និង​បង‌ប្អូន​ប្រុស។

3. គាត់​ក៏​មាន​សិទ្ធិ​ប៉ះ‌ពាល់​សព​របស់​បង‌ប្អូន​ស្រី ដែល​នៅ​ក្រមុំ​មិន​ទាន់​មាន​គូ‌ស្រករ​ដែរ ព្រោះ​នាង​នៅ​ក្រោម​អាណា‌ព្យាបាល​របស់​គ្រួសារ​គាត់​នៅ​ឡើយ តែ​គាត់​អាច​ទៅ​ជា​សៅ‌ហ្មង​ដោយ‌សារ​ប៉ះ‌ពាល់​សាក‌សព​របស់​នាង។

4. បូជា‌ចារ្យ​មាន​មុខ‌ងារ​ជា​មេ​ដឹក​នាំ​ក្នុង​ចំណោម​ប្រជា‌ជន​របស់​ខ្លួន ដូច្នេះ គាត់​មិន​ត្រូវ​បន្ទាប​បន្ថោក​ខ្លួន​ឯង ដោយ​បណ្ដោយ​ឲ្យ​ខ្លួន​ទៅ​ជា​សៅ‌ហ្មង​ឡើយ។

5. បូជា‌ចារ្យ​មិន​ត្រូវ​កោរ​សក់ មិន​ត្រូវ​កោរ​ជាយ​ពុក​ចង្កា ឬ​ធ្វើ​ពិធី​ឆូត​សាច់​របស់​ខ្លួន​ឡើយ។

6. ពួក​គេ​ត្រូវ​តែ​វិសុទ្ធ​សម្រាប់​ព្រះ​របស់​ខ្លួន ហើយ​មិន​បន្ថោក​ព្រះ‌នាម​ព្រះ​របស់​ខ្លួន​ទេ ដ្បិត​ពួក​គេ​មាន​មុខ‌ងារ​ថ្វាយ​យញ្ញ‌បូជា និង​អាហារ​ដល់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្លួន។ ដូច្នេះ ពួក​គេ​ត្រូវ​តែ​វិសុទ្ធ។

7. បូជា‌ចារ្យ​មិន​ត្រូវ​យក​ស្ត្រី​ពេស្យា ឬ​ស្ត្រី​ខូច​មក​ធ្វើ​ជា​ភរិយា​ឡើយ ហើយ​ក៏​មិន​ត្រូវ​យក​ស្ត្រី​ប្ដី​លែង​ដែរ ព្រោះ​បូជា‌ចារ្យ​ត្រូវ​រក្សា​ខ្លួន​ឲ្យ​វិសុទ្ធ ថ្វាយ​ព្រះ​របស់​ខ្លួន។

8. ចូរ​ចាត់​ទុក​បូជា‌ចារ្យ​ជា​មនុស្ស​វិសុទ្ធ ព្រោះ​គេ​យក​អាហារ​ទៅ​ថ្វាយ​ព្រះ​របស់​អ្នក។ គេ​ជា​មនុស្ស​វិសុទ្ធ​សម្រាប់​យើង ដ្បិត​យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏‌វិសុទ្ធ ដែល​ប្រោស​អ្នក​រាល់​គ្នា​ឲ្យ​វិសុទ្ធ។

9. ប្រសិន​បើ​កូន​ស្រី​របស់​បូជា‌ចារ្យ​បង្ខូច​ខ្លួន ដោយ​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ នាង​នោះ​បន្ថោក​ឪពុក​របស់​ខ្លួន ដូច្នេះ ត្រូវ​យក​នាង​ទៅ​ដុត​ទាំង​រស់។

10. មហា​បូជា‌ចារ្យ​ដែល​ជា​ប្រមុខ​លើ​ពួក​បូជា‌ចារ្យ ហើយ​បាន​ទទួល​ពិធី​ចាក់​ប្រេង​តែង‌តាំង​សម្រាប់​បំពេញ​មុខ‌ងារ​នេះ និង​សម្រាប់​ពាក់​អាវ​សក្ការៈ មិន​ត្រូវ​ដក​ឆ្នួត​ក្បាល​ចេញ ឬ​ហែក​សម្លៀក‌បំពាក់​ខ្លួន​ឯង​ឡើយ។

11. មហា​បូជា‌ចារ្យ​មិន​ត្រូវ​ចូល​ទៅ​ជិត​សាក‌សព គឺ​សូម្បី​តែ​សាក‌សព​ឪពុក​ម្ដាយ​របស់​គាត់​ផ្ទាល់​ក៏​គាត់​មិន​ត្រូវ​ប៉ះ‌ពាល់​ដែរ ព្រោះ​បណ្ដាល​ឲ្យ​ខ្លួន​ទៅ​ជា​សៅ‌ហ្មង។

12. គាត់​មិន​ត្រូវ​ចេញ​ពី​ទី‌សក្ការៈ ហើយ​បង្អាប់‌បង្អោន​ទី‌សក្ការៈ​ព្រះ​របស់​ខ្លួន​ទេ ដ្បិត​គាត់​បាន​ទទួល​ពិធី​តែង‌តាំង​ដោយ​ប្រេង​នៃ​ព្រះ​របស់​គាត់។ យើង​ជា​ព្រះ‌អម្ចាស់។

13. គាត់​ត្រូវ​រៀប‌ការ​តែ​នឹង​ស្ត្រី​ព្រហ្មចារី

សូមអានជំពូកពេញលេញ លេវី‌វិន័យ 21