គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវី‌វិន័យ 20:5-12 Khmer Standard Version (KHSV)

5. យើង​នឹង​ដាក់​ទោស​បុរស​នោះ ព្រម​ទាំង​អំបូរ​របស់​គេ​ផង។ យើង​នឹង​ដក​គេ​ចេញ​ពី​ចំណោម​ប្រជា‌ជន​របស់​ខ្លួន ហើយ​យើង​ក៏​ដក​អស់​អ្នក​ដែល​ក្បត់​យើង​ទៅ​គោរព​ព្រះ​ម៉ូឡុក ដូច​អ្នក​នោះ​ដែរ។

6. ប្រសិន​បើ​មាន​នរណា​ម្នាក់​ក្បត់​យើង ដោយ​បែរ​ទៅ​រក​គ្រូ​អន្ទង​ខ្មោច និង​គ្រូ​ទាយ​ជោគ‌រាសី យើង​នឹង​ដាក់​ទោស​អ្នក​នោះ ហើយ​ដក​គេ​ចេញ​ពី​ចំណោម​ប្រជា‌ជន​របស់​ខ្លួន។

7. អ្នក​រាល់​គ្នា​ត្រូវ​ញែក​ខ្លួន​ឲ្យ​វិសុទ្ធ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ទៅ​ជា​ប្រជា‌ជន​ដ៏‌វិសុទ្ធ ព្រោះ​យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។

8. ត្រូវ​កាន់ និង​អនុវត្ត​តាម​ច្បាប់​របស់​យើង។ យើង​ជា​ព្រះ‌អម្ចាស់ ដែល​ប្រោស​អ្នក​រាល់​គ្នា​ឲ្យ​វិសុទ្ធ។

9. អ្នក​ជេរ​ប្រមាថ​ឪពុក​ម្ដាយ​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់។ អ្នក​នោះ​ទទួល​ខុស​ត្រូវ​លើ​ការ​ស្លាប់​របស់​ខ្លួន ព្រោះ​បាន​ជេរ​ប្រមាថ​ឪពុក​ម្ដាយ។

10. ប្រសិន​បើ​បុរស​ម្នាក់​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ជា​មួយ​ស្ត្រី​ដែល​មាន​ប្ដី​ហើយ អ្នក​នោះ​ផិត​ក្បត់​ជា​មួយ​ប្រពន្ធ​អ្នក​ដទៃ។ បុរស និង​ស្ត្រី​ដែល​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ដូច្នេះ ត្រូវ​ទទួល​ទោស​ដល់​ស្លាប់។

11. ប្រសិន​បើ​បុរស​ម្នាក់​រួមរ័ក​ជា​មួយ​ប្រពន្ធ​ចុង​របស់​ឪពុក​ខ្លួន គឺ​បន្ថោក​កិត្តិយស​ឪពុក បុរស និង​ស្ត្រី​នោះ​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់។ អ្នក​ទាំង​ពីរ​ទទួល​ខុស​ត្រូវ​លើ​ការ​ស្លាប់​របស់​ខ្លួន។

12. ប្រសិន​បើ​បុរស​ម្នាក់​រួមរ័ក​ជា​មួយ​កូន​ប្រសា​ស្រី​របស់​ខ្លួន អ្នក​ទាំង​ពីរ​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់ ព្រោះ​គេ​បាន​ប្រព្រឹត្ត​អំពើ​ដ៏​ថោក​ទាប​បំផុត។ អ្នក​ទាំង​ពីរ​ទទួល​ខុស​ត្រូវ​លើ​ការ​ស្លាប់​របស់​ខ្លួន។

សូមអានជំពូកពេញលេញ លេវី‌វិន័យ 20