គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវី‌វិន័យ 2:2-12 Khmer Standard Version (KHSV)

2. ហើយ​យក​តង្វាយ​នោះ​មក​ជូន​ពួក​បូជា‌ចារ្យ* ជា​កូន​លោក​អើរ៉ុន។ គេ​ត្រូវ​យក​ម្សៅ​ពេញ​មួយ​ក្ដាប់ ដែល​លាយ​ជា​មួយ​ប្រេង និង​គ្រឿង​ក្រអូប​ទាំង​អស់​មក រួច​បូជា‌ចារ្យ​ម្នាក់​យក​តង្វាយ​នេះ​ទៅ​ដុត​នៅ​លើ​អាសនៈ ដើម្បី​ទុក​ជា​ទី​រំឭក*។ នេះ​ជា​តង្វាយ​ដុត ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់។

3. រីឯ​តង្វាយ​ដែល​នៅ​សល់​ត្រូវ​បាន​ទៅ​លោក​អើរ៉ុន និង​កូន​របស់​លោក គឺ​ជា​ចំណែក​ដ៏‌វិសុទ្ធ​បំផុត​នៃ​យញ្ញ‌បូជា​ដែល​គេ​ថ្វាយ​ចំពោះ​ព្រះ‌អម្ចាស់។

4. ប្រសិន​បើ​តង្វាយ​ដែល​អ្នក​យក​មក​ថ្វាយ​នោះ ជា​នំ​ដុត​ចំអិន​ក្នុង​ឡ ត្រូវ​ធ្វើ​នំ​ពី​ម្សៅ​ម៉ដ្ដ លាយ​ជា​មួយ​ប្រេង ឥត​មាន​មេ ឬ​ធ្វើ​នំ​ក្រៀប​ពី​ម្សៅ​ឥត​មាន​មេ ហើយ​ច្រួច​ប្រេង​ពី​លើ។

5. ប្រសិន​បើ​តង្វាយ​ដែល​អ្នក​យក​មក​ថ្វាយ​នោះ ជា​នំ​ចំអិន​ដោយ​ប្រើ​ពុម្ព ត្រូវ​ធ្វើ​នំ​ពី​ម្សៅ​ម៉ដ្ដ លាយ​ជា​មួយ​ប្រេង ឥត​មាន​មេ។

6. ត្រូវ​កាត់​នំ​នោះ​ជា​ដុំៗ ហើយ​ច្រួច​ប្រេង​ពី​លើ។ នេះ​ជា​តង្វាយ​ធញ្ញជាតិ។

7. ប្រសិន​បើ​តង្វាយ​ដែល​អ្នក​យក​មក​ថ្វាយ​នោះ ជា​នំ​ចៀន ត្រូវ​ធ្វើ​នំ​ពី​ម្សៅ​ម៉ដ្ដ លាយ​ជា​មួយ​ប្រេង។

8. អ្នក​ត្រូវ​នាំ​យក​តង្វាយ​ជា​ធញ្ញជាតិ​ដែល​ចំអិន​ហើយ​នោះ មក​ថ្វាយ​ព្រះ‌អម្ចាស់ គឺ​លើក​ជូន​បូជា‌ចារ្យ ហើយ​បូជា‌ចារ្យ​យក​តង្វាយ​នោះ​ឆ្ពោះ​ទៅ​អាសនៈ។

9. លោក​បូជា‌ចារ្យ​យក​តង្វាយ​មួយ​ចំណែក​ដុត​នៅ​លើ​អាសនៈ ទុក​ជា​ទី​រំឭក*។ នេះ​ជា​តង្វាយ​ដុត ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់។

10. រីឯ​តង្វាយ​នៅ​សល់​ត្រូវ​បាន​ទៅ​លោក​អើរ៉ុន និង​កូន​របស់​លោក គឺ​ជា​ចំណែក​ដ៏‌វិសុទ្ធ​បំផុត​នៃ​យញ្ញ‌បូជា ដែល​គេ​ថ្វាយ​ចំពោះ​ព្រះ‌អម្ចាស់។

11. មិន​ត្រូវ​យក​តង្វាយ​ម្សៅ​ដែល​មាន​មេ មក​ថ្វាយ​ព្រះ‌អម្ចាស់​ទេ គឺ​តង្វាយ​ទាំង​ប៉ុន្មាន​ដែល​អ្នក​រាល់​គ្នា​ដុត​ថ្វាយ​ព្រះ‌អម្ចាស់ មិន​ត្រូវ​មាន​មេ ឬ​ទឹក​ឃ្មុំ​ឡើយ។

12. អ្នក​អាច​ថ្វាយ​តង្វាយ​ទាំង​នេះ​ចំពោះ​ព្រះ‌អម្ចាស់ ជា​តង្វាយ​ផល​ដំបូង។ ប៉ុន្តែ មិន​ត្រូវ​យក​ទៅ​ថ្វាយ​នៅ​លើ​អាសនៈ ទុក​ជា​តង្វាយ​ដុត​ដែល​មាន​ក្លិន​ឈ្ងុយ​ឡើយ។

សូមអានជំពូកពេញលេញ លេវី‌វិន័យ 2