គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវី‌វិន័យ 2:1-3 Khmer Standard Version (KHSV)

1. «ប្រសិន​បើ​នរណា​ម្នាក់​ចង់​យក​ម្សៅ​មក​ថ្វាយ​ជា​តង្វាយ ចំពោះ​ព្រះ‌អម្ចាស់ គេ​ត្រូវ​យក​ម្សៅ​ម៉ដ្ដ​លាយ​ជា​មួយ​ប្រេង ព្រម​ទាំង​ដាក់​គ្រឿង​ក្រអូប​ផង

2. ហើយ​យក​តង្វាយ​នោះ​មក​ជូន​ពួក​បូជា‌ចារ្យ* ជា​កូន​លោក​អើរ៉ុន។ គេ​ត្រូវ​យក​ម្សៅ​ពេញ​មួយ​ក្ដាប់ ដែល​លាយ​ជា​មួយ​ប្រេង និង​គ្រឿង​ក្រអូប​ទាំង​អស់​មក រួច​បូជា‌ចារ្យ​ម្នាក់​យក​តង្វាយ​នេះ​ទៅ​ដុត​នៅ​លើ​អាសនៈ ដើម្បី​ទុក​ជា​ទី​រំឭក*។ នេះ​ជា​តង្វាយ​ដុត ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់។

3. រីឯ​តង្វាយ​ដែល​នៅ​សល់​ត្រូវ​បាន​ទៅ​លោក​អើរ៉ុន និង​កូន​របស់​លោក គឺ​ជា​ចំណែក​ដ៏‌វិសុទ្ធ​បំផុត​នៃ​យញ្ញ‌បូជា​ដែល​គេ​ថ្វាយ​ចំពោះ​ព្រះ‌អម្ចាស់។

សូមអានជំពូកពេញលេញ លេវី‌វិន័យ 2