គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវី‌វិន័យ 18:1-6 Khmer Standard Version (KHSV)

1. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖

2. «ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ដូច​ត​ទៅ: យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។

3. អ្នក​រាល់​គ្នា​មិន​ត្រូវ​ប្រព្រឹត្ត​ដូច​ជន‌ជាតិ​អេស៊ីប​ធ្លាប់​ប្រព្រឹត្ត នៅ​ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​ធ្លាប់​រស់​នៅ ហើយ​ក៏​មិន​ត្រូវ​ប្រព្រឹត្ត​ដូច​ជន‌ជាតិ​កាណាន​នៅ​ក្នុង​ស្រុក ដែល​យើង​នាំ​អ្នក​រាល់​គ្នា​ចូល​ទៅ​រស់​នៅ​ដែរ។ កុំ​កាន់​តាម​ច្បាប់​របស់​ពួក​គេ។

4. អ្នក​រាល់​គ្នា​ត្រូវ​ប្រព្រឹត្ត​តាម​វិន័យ ហើយ​កាន់​តាម​ច្បាប់​របស់​យើង។ យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។

5. អ្នក​រាល់​គ្នា​ត្រូវ​កាន់​តាម​ច្បាប់ និង​វិន័យ​ទាំង​ប៉ុន្មាន​របស់​យើង។ អ្នក​ប្រតិបត្តិ​តាម​នឹង​មាន​ជីវិត ដោយ‌សារ​ច្បាប់ និង​វិន័យ​ទាំង​នោះ។ យើង​ជា​ព្រះ‌អម្ចាស់។

6. ក្នុង​ចំណោម​អ្នក​រាល់​គ្នា មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​រួមរ័ក​ជា​មួយ​សាច់‌ញាតិ​របស់​ខ្លួន​ឡើយ។ យើង​ជា​ព្រះ‌អម្ចាស់។

សូមអានជំពូកពេញលេញ លេវី‌វិន័យ 18