គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវី‌វិន័យ 15:29-33 Khmer Standard Version (KHSV)

29. នៅ​ថ្ងៃ​ទី​ប្រាំ‌បី នាង​ត្រូវ​យក​លលក​ពីរ ឬ​ព្រាប​ជំទើរ​ពីរ ទៅ​ជូន​បូជា‌ចារ្យ​នៅ​ត្រង់​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់។

30. បូជា‌ចារ្យ​យក​សត្វ​មួយ ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប និង​សត្វ​មួយ​ទៀត​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល។ បន្ទាប់​មក បូជា‌ចារ្យ​ធ្វើ​ពិធី​ជម្រះ​បាប​ឲ្យ​ស្ត្រី​ធ្លាក់​ឈាម ដែល​បណ្ដាល​ឲ្យ​នាង​ទៅ​ជា​មិន​បរិសុទ្ធ​នោះ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។

31. ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល ឲ្យ​នៅ​ដាច់​ឆ្ងាយ​ពី​យើង ក្នុង​ពេល​ដែល​ពួក​គេ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ។ ធ្វើ​ដូច្នេះ ពួក​គេ​នឹង​រួច​ផុត​ពី​ស្លាប់ ព្រោះ​តែ​ភាព​មិន​បរិសុទ្ធ គឺ​ពួក​គេ​មិន​ធ្វើ​ឲ្យ​ដំណាក់​របស់​យើង​ដែល​ស្ថិត​នៅ​ក្នុង​ចំណោម​ពួក​គេ ទៅ​ជា​សៅ‌ហ្មង​ឡើយ។

32. នេះ​ជា​ក្រឹត្យ‌វិន័យ​ស្ដី​អំពី​បុរស​ដែល​មាន​ជំងឺ​កាម​រោគ ឬ​ហូរ​ទឹក​កាម​បណ្ដាល​ឲ្យ​ខ្លួន​ទៅ​ជា​មិន​បរិសុទ្ធ

33. និង​ស្ដី​អំពី​ស្ត្រី​ដែល​ធ្លាក់​ឈាម​ក្នុង​ពេល​មាន​រដូវ ព្រម​ទាំង​បុរស និង​ស្ត្រី​ដែល​រួម​ដំណេក​ជា​មួយ​គ្នា នៅ​ពេល​ស្ត្រី​ស្ថិត​ក្នុង​ភាព​មិន​បរិសុទ្ធ»។

សូមអានជំពូកពេញលេញ លេវី‌វិន័យ 15