គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវី‌វិន័យ 14:8-13 Khmer Standard Version (KHSV)

8. អ្នក​ទទួល​ពិធី​ជម្រះ​កាយ​នោះ​ត្រូវ​បោក​សម្លៀក‌បំពាក់ ហើយ​កោរ​រោម​ទាំង​អស់ រួច​ងូត​ទឹក​ជម្រះ​កាយ ទើប​គាត់​បាន​បរិសុទ្ធ។ បន្ទាប់​មក គាត់​ចូល​ទៅ​ក្នុង​ជំរំ​វិញ តែ​ត្រូវ​ស្នាក់​នៅ​ក្រៅ​ទី​លំ‌នៅ​របស់​ខ្លួន អស់​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ។

9. នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ គាត់​ត្រូវ​កោរ​សក់ ពុក​ចង្កា រោម​ចិញ្ចើម និង​រោម​ទាំង​អស់​របស់​ខ្លួន​សា​ជា​ថ្មី​ម្ដង​ទៀត។ គាត់​ត្រូវ​បោក​សម្លៀក‌បំពាក់ ហើយ​ងូត​ទឹក ទើប​គាត់​បាន​បរិសុទ្ធ។

10. នៅ​ថ្ងៃ​ទី​ប្រាំ‌បី គាត់​ត្រូវ​យក​កូន​ចៀម​ពីរ​ល្អ​ឥត​ខ្ចោះ និង​ចៀម​ញី​អាយុ​មួយ​ខួប​ល្អ​ឥត​ខ្ចោះ ព្រម​ទាំង​ម្សៅ​ម៉ដ្ដ​បី​រង្វាល់​លាយ​ជា​មួយ​ប្រេង និង​យក​ប្រេង​កន្លះ​លីត្រ​ទៀត​មក។

11. បូជា‌ចារ្យ​ដែល​ធ្វើ​ពិធី​ជម្រះ​កាយ​នាំ​សាមី​ខ្លួន និង​តង្វាយ​របស់​គាត់ ចូល​ទៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ត្រង់​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់។

12. បូជា‌ចារ្យ​យក​កូន​ចៀម​មួយ និង​ប្រេង​កន្លះ​លីត្រ មក​ថ្វាយ​ជា​យញ្ញ‌បូជា​លោះ​បាប រួច​លើក​ថ្វាយ​ព្រះ‌អម្ចាស់។

13. បូជា‌ចារ្យ​ចាក់​ក​កូន​ចៀម​ត្រង់​កន្លែង​ដែល​គេ​ចាក់​ក​សត្វ សម្រាប់​ថ្វាយ​យញ្ញ‌បូជា​រំដោះ​បាប ឬ​តង្វាយ​ដុត​ទាំង​មូល នៅ​ក្នុង​ទី‌សក្ការៈ ដ្បិត​យញ្ញ‌បូជា​លោះ​បាប​ក៏​ដូច​ជា​យញ្ញ‌បូជា​រំដោះ​បាប​ដែរ សាច់​របស់​វា​ត្រូវ​បាន​ជា​ចំណែក​របស់​បូជា‌ចារ្យ ព្រោះ​ជា​តង្វាយ​ដ៏‌វិសុទ្ធ​បំផុត។

សូមអានជំពូកពេញលេញ លេវី‌វិន័យ 14