គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវី‌វិន័យ 14:48-57 Khmer Standard Version (KHSV)

48. ផ្ទុយ​ទៅ​វិញ ក្រោយ​ពី​គេ​បូក​បាយ‌អ​ឡើង​វិញ​ហើយ ប្រសិន​បើ​បូជា‌ចារ្យ​ចូល​ទៅ​ពិនិត្យ​មើល​ឃើញ​ថា ស្នាម​មិន​ចេញ​មក​ទៀត​ទេ លោក​ត្រូវ​ប្រកាស​ថា​ផ្ទះ​នោះ​បរិសុទ្ធ ព្រោះ​លែង​ដុះ​ស្លែ​ទៀត​ហើយ។

49. បូជា‌ចារ្យ​ត្រូវ​យក​សត្វ​ស្លាប​ពីរ​ក្បាល ឈើ​តា‌ត្រៅ អំបោះ​រោម​ចៀម​ពណ៌​ក្រហម​ទុំ និង​មែក​ហ៊ីសុប* មក​ធ្វើ​ពិធី​ជម្រះ​បាប​ពី​ក្នុង​ផ្ទះ​នោះ។

50. លោក​ត្រូវ​អារ-ក​សត្វ​ស្លាប​មួយ​ពី​លើ​ផើង​ធ្វើ​អំពី​ដី ដែល​ដាក់​ទឹក​ទើប​នឹង​ដង​មក។

51. បូជា‌ចារ្យ​យក​ឈើ​តា​ត្រៅ មែក​ហ៊ីសុប អំបោះ​រោម​ចៀម​ពណ៌​ក្រហម​ទុំ និង​សត្វ​ស្លាប​មួយ​ទៀត​ដែល​នៅ​រស់ ជ្រលក់​ក្នុង​ឈាម​សត្វ​ដែល​គេ​បាន​អារ-ក​លាយ​ជា​មួយ​ទឹក​ទើប​នឹង​ដង​មក

52. ហើយ​ប្រោះ​ចំនួន​ប្រាំ‌ពីរ​ដង​ទៅ​លើ​ផ្ទះ​នោះ ដើម្បី​ជម្រះ​ឲ្យ​បរិសុទ្ធ ជ្រះ‌ស្រឡះ​ពី​អំពើ​បាប។

53. បូជា‌ចារ្យ​ត្រូវ​លែង​សត្វ​នៅ​រស់ ឲ្យ​ហើរ​ពី​ទីក្រុង​ចេញ​ទៅ​វាល។ លោក​ធ្វើ​ពិធី​រំដោះ​បាប​ចេញ​ពី​ផ្ទះ ហើយ​ផ្ទះ​នោះ​នឹង​បាន​បរិសុទ្ធ។

54. នេះ​ជា​ក្រឹត្យ‌វិន័យ​ស្ដី​អំពី​រោគ​ឃ្លង់​គ្រប់​យ៉ាង រោគ​អង្គែ​ស៊ី

55. ការ​កើត​កន្ទួល កើត​ភ្លឺ និង​កើត​ស្រែង

56. ស្ដី​អំពី​ការ​ដុះ​ផ្សិត​នៅ​លើ​សម្លៀក‌បំពាក់ និង​ដុះ​ស្លែ​នៅ​តាម​ជញ្ជាំង​ផ្ទះ។

57. ក្រឹត្យ‌វិន័យ​នេះ​អាច​ជួយ​ឲ្យ​គេ​សន្មត​អំពី​មនុស្ស ឬ​វត្ថុ​ដែល​បរិសុទ្ធ ឬ​មិន​បរិសុទ្ធ។ នេះ​ជា​ក្រឹត្យ‌វិន័យ​ស្ដី​អំពី​រោគ​ឃ្លង់»។

សូមអានជំពូកពេញលេញ លេវី‌វិន័យ 14