គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវី‌វិន័យ 14:31-44 Khmer Standard Version (KHSV)

31. ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប រួច​លោក​យក​សត្វ​មួយ​ទៀត​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល រួម​ជា​មួយ​តង្វាយ​ម្សៅ។ បន្ទាប់​មក បូជា‌ចារ្យ​ធ្វើ​ពិធី​រំដោះ​បាប​ឲ្យ​សាមី​ខ្លួន នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។

32. នេះ​ជា​ច្បាប់​សម្រាប់​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​អ្នក​ដែល​មាន​រោគ​ឃ្លង់ ហើយ​គ្មាន​លទ្ធ‌ភាព​គ្រប់​គ្រាន់»។

33. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អើរ៉ុន​ថា៖

34. «ពេល​អ្នក​រាល់​គ្នា​ចូល​ទៅ​ដល់​ទឹក​ដី​កាណាន ដែល​យើង​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា​ទុក​ជា​កម្មសិទ្ធិ ប្រសិន​បើ​យើង​ធ្វើ​ឲ្យ​មាន​ស្លែនៅ​តាម​ផ្ទះ ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ​កាន់​កាប់

35. នោះ​ម្ចាស់​ផ្ទះ​ត្រូវ​តែ​ទៅ​ប្រាប់​បូជា‌ចារ្យ​ថា: “ខ្ញុំ​បាន​ឃើញ​ដូច​ជា​មាន​ស្នាម​ម្យ៉ាង​នៅ​ផ្ទះ​របស់​ខ្ញុំ”។

36. បូជា‌ចារ្យ​ត្រូវ​បញ្ជា​ឲ្យ​គេ​រើ​ឥវ៉ាន់​ចេញ​ពី​ក្នុង​ផ្ទះ មុន​ពេល​លោក​ចូល​ទៅ​ពិនិត្យ​ស្នាម​នៅ​ផ្ទះ​នោះ។ ធ្វើ​បែប​នេះ អ្វីៗ​ដែល​នៅ​ក្នុង​ផ្ទះ នៅ​តែ​បរិសុទ្ធ​ដដែល។ បន្ទាប់​មក បូជា‌ចារ្យ​ចូល​ទៅ​ក្នុង​ផ្ទះ ដើម្បី​ពិនិត្យ​មើល។

37. ប្រសិន​បើ​លោក​ឃើញ​ស្នាម​នៅ​តាម​ជញ្ជាំង​ផ្ទះ​នោះ មាន​សភាព​ខូង​ពណ៌​បៃតង ឬ​ក្រហម​ព្រឿងៗ ឬ​ប្រសិន​បើ​ស្នាម​នោះ​រូង​ចូល​ទៅ​ក្នុង​ជញ្ជាំង​ផ្ទះ

38. បូជា‌ចារ្យ​ត្រូវ​ចេញ​ពី​ផ្ទះ។ ពេល​មក​ដល់​មាត់​ទ្វារ លោក​ត្រូវ​បិទ​ទ្វារ​ផ្ទះ​នោះ ក្នុង​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ។

39. នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ បូជា‌ចារ្យ​ត្រឡប់​មក​ពិនិត្យ​សា​ជា​ថ្មី។ បើ​ស្នាម​នោះ​រាល​លើ​ជញ្ជាំង​ផ្ទះ​ថែម​ទៀត

40. បូជា‌ចារ្យ​បញ្ជា​ឲ្យ​គេ​ដក​ដុំ​ថ្ម​ដែល​មាន​ដុះ​ស្លែ​នោះ យក​ទៅ​បោះ​ចោល​នៅ​កន្លែង​មិន​បរិសុទ្ធ ខាង​ក្រៅ​ទីក្រុង។

41. លោក​ត្រូវ​ឲ្យ​គេ​កោស​ជញ្ជាំង​ខាង​ក្នុង​ផ្ទះ ហើយ​យក​កម្ទេច​ទៅ​បោះ​ចោល​នៅ​កន្លែង​មិន​បរិសុទ្ធ ខាង​ក្រៅ​ទីក្រុង។

42. បន្ទាប់​មក ត្រូវ​យក​ដុំ​ថ្ម​ផ្សេង​ទៀត​មក​ដាក់​ជំនួស រួច​យក​បាយ‌អ មក​បូក​សា​ជា​ថ្មី។

43. ក្រោយ​ពី​ដក​ថ្ម កោស​ជញ្ជាំង និង​បូក​បាយ‌អ​រួច​ហើយ ប្រសិន​បើ​ស្នាម​ស្លែ​លេច​ឡើង​សា​ជា​ថ្មី​នៅ​ក្នុង​ផ្ទះ​នោះ

44. បូជា‌ចារ្យ​ត្រូវ​ពិនិត្យ​ម្ដង​ទៀត។ បើ​លោក​ឃើញ​ស្នាម​រាល‌ដាល​នៅ​ក្នុង​ផ្ទះ បាន​សេចក្ដី​ថា​ជា​ស្លែ​ដែល​មិន​អាច​បំបាត់​បាន ហើយ​ផ្ទះ​នោះ​មិន​បរិសុទ្ធ។

សូមអានជំពូកពេញលេញ លេវី‌វិន័យ 14