គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវី‌វិន័យ 14:10-16 Khmer Standard Version (KHSV)

10. នៅ​ថ្ងៃ​ទី​ប្រាំ‌បី គាត់​ត្រូវ​យក​កូន​ចៀម​ពីរ​ល្អ​ឥត​ខ្ចោះ និង​ចៀម​ញី​អាយុ​មួយ​ខួប​ល្អ​ឥត​ខ្ចោះ ព្រម​ទាំង​ម្សៅ​ម៉ដ្ដ​បី​រង្វាល់​លាយ​ជា​មួយ​ប្រេង និង​យក​ប្រេង​កន្លះ​លីត្រ​ទៀត​មក។

11. បូជា‌ចារ្យ​ដែល​ធ្វើ​ពិធី​ជម្រះ​កាយ​នាំ​សាមី​ខ្លួន និង​តង្វាយ​របស់​គាត់ ចូល​ទៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ត្រង់​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់។

12. បូជា‌ចារ្យ​យក​កូន​ចៀម​មួយ និង​ប្រេង​កន្លះ​លីត្រ មក​ថ្វាយ​ជា​យញ្ញ‌បូជា​លោះ​បាប រួច​លើក​ថ្វាយ​ព្រះ‌អម្ចាស់។

13. បូជា‌ចារ្យ​ចាក់​ក​កូន​ចៀម​ត្រង់​កន្លែង​ដែល​គេ​ចាក់​ក​សត្វ សម្រាប់​ថ្វាយ​យញ្ញ‌បូជា​រំដោះ​បាប ឬ​តង្វាយ​ដុត​ទាំង​មូល នៅ​ក្នុង​ទី‌សក្ការៈ ដ្បិត​យញ្ញ‌បូជា​លោះ​បាប​ក៏​ដូច​ជា​យញ្ញ‌បូជា​រំដោះ​បាប​ដែរ សាច់​របស់​វា​ត្រូវ​បាន​ជា​ចំណែក​របស់​បូជា‌ចារ្យ ព្រោះ​ជា​តង្វាយ​ដ៏‌វិសុទ្ធ​បំផុត។

14. បូជា‌ចារ្យ​យក​ឈាម​សត្វ​ដែល​ថ្វាយ​ជា​យញ្ញ‌បូជា​លោះ​បាប លាប​លើ​ស្លឹក​ត្រចៀក​ស្ដាំ លើ​មេ​ដៃ​ស្ដាំ និង​មេ​ជើង​ស្ដាំ​របស់​អ្នក​ទទួល​ពិធី​ជម្រះ​កាយ​នោះ។

15. បូជា‌ចារ្យ​យក​ប្រេង​ចាក់​ក្នុង​បាត​ដៃ​ឆ្វេង​របស់​លោក

16. រួច​យក​ម្រាម​ដៃ​ស្ដាំ​របស់​លោក​ជ្រលក់​ទៅ​ក្នុង​ប្រេង ដែល​ស្ថិត​នៅ​ក្នុង​បាត​ដៃ​ឆ្វេង​របស់​លោក ហើយ​ប្រោះ​ប្រាំ‌ពីរ​ដង​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។

សូមអានជំពូកពេញលេញ លេវី‌វិន័យ 14