គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវី‌វិន័យ 13:6-17 Khmer Standard Version (KHSV)

6. នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ បូជា‌ចារ្យ​ត្រូវ​ពិនិត្យ​សា​ជា​ថ្មី​ម្ដង​ទៀត ប្រសិន​បើ​ស្នាម​នោះ​ប្រែ​ជា​ស្រអាប់ ហើយ​មិន​រាល​ទៅ​លើ​ស្បែក​ទេ បូជា‌ចារ្យ​ត្រូវ​ប្រកាស​ថា អ្នក​នោះ​ជា​មនុស្ស​បរិសុទ្ធ គឺ​គ្រាន់​តែ​កើត​ស្រែង​ប៉ុណ្ណោះ។ គាត់​ត្រូវ​បោក​សម្លៀក‌បំពាក់​របស់​ខ្លួន ហើយ​គាត់​បាន​បរិសុទ្ធ។

7. ប៉ុន្តែ ក្រោយ​ពេល​បូជា‌ចារ្យ​ប្រកាស​ថា​គាត់​បាន​បរិសុទ្ធ​ហើយ ស្រាប់​តែ​ស្រែង​រាល​ធំ​ឡើង​ថែម​ទៀត អ្នក​នោះ​ត្រូវ​ត្រឡប់​មក​ជួប​បូជា‌ចារ្យ​វិញ។

8. បូជា‌ចារ្យ​ពិនិត្យ​ជំងឺ​របស់​គេ​សា​ជា​ថ្មី ហើយ​ពេល​គាត់​សង្កេត​ឃើញ​ស្រែង​បាន​រាល​ធំ​នៅ​លើ​ស្បែក លោក​ត្រូវ​ប្រកាស​ថា អ្នក​នោះ​ជា​មនុស្ស​មិន​បរិសុទ្ធ គឺ​កើត​ឃ្លង់។

9. កាល​ណា​មនុស្ស​ម្នាក់​កើត​ឃ្លង់ គេ​ត្រូវ​នាំ​អ្នក​នោះ​ទៅ​ជួប​បូជា‌ចារ្យ

10. ហើយ​បូជា‌ចារ្យ​ពិនិត្យ​អ្នក​ជំងឺ​នោះ។ ប្រសិន​បើ​លោក​សង្កេត​ឃើញ​មាន​កន្ទួល​ពណ៌​ស​នៅ​លើ​ស្បែក ហើយ​កន្ទួល​នោះ​ធ្វើ​ឲ្យ​រោម​ប្រែ​ជា​មាន​ពណ៌​ស និង​មាន​សាច់​ខ្ចី​ដុះ​ចេញ​ពី​កន្ទួល

11. នោះ​បាន​សេចក្ដី​ថា​អ្នក​ជំងឺ​កើត​រោគ​ឃ្លង់​រ៉ាំរ៉ៃ។ បូជា‌ចារ្យ​ត្រូវ​ប្រកាស​ថា គាត់​ជា​មនុស្ស​មិន​បរិសុទ្ធ។ ក្នុង​ករណី​នេះ​បូជា‌ចារ្យ​មិន​ចាំ‌បាច់​ឲ្យ​គាត់​នៅ​ដាច់​តែ​ឯង​ទេ ដ្បិត​គាត់​មិន​បរិសុទ្ធ​រួច​ទៅ​ហើយ។

12. ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​បូជា‌ចារ្យ​ឃើញ​ថា រោគ​ឃ្លង់​កើត​ពេញ​នៅ​លើ​ស្បែក ហើយ​រាល‌ដាល​ពេញ​ខ្លួន​អ្នក​ជំងឺ តាំង​ពី​ក្បាល​ដល់​ជើង​នោះ

13. បូជា‌ចារ្យ​ត្រូវ​ពិនិត្យ​មើល​ដោយ​ម៉ត់‌ចត់។ បើ​លោក​សង្កេត​ឃើញ​ថា​រោគ​ឃ្លង់​កើត​ពេញ​ខ្លួន​អ្នក​ជំងឺ លោក​ត្រូវ​ប្រកាស​ថា អ្នក​ជំងឺ​នេះ​ជា​មនុស្ស​បរិសុទ្ធ ដ្បិត​រូប​កាយ​របស់​គាត់​ប្រែ​ជា​មាន​ពណ៌​ស​ទាំង​អស់​ដូច្នេះ បាន​សេចក្ដី​ថា​គាត់​បរិសុទ្ធ។

14. ប៉ុន្តែ នៅ​ថ្ងៃ​ណា គេ​សង្កេត​ឃើញ​មាន​សាច់​ខ្ចី​ដុះ​ចេញ​ពី​ខ្លួន​គាត់ នោះ​គាត់​នឹង​ទៅ​ជា​មិន​បរិសុទ្ធ។

15. បូជា‌ចារ្យ​ឃើញ​សាច់​ខ្ចី លោក​ត្រូវ​ប្រកាស​ថា អ្នក​នោះ​ជា​មនុស្ស​មិន​បរិសុទ្ធ ដ្បិត​សាច់​ខ្ចី​បញ្ជាក់​ពី​ភាព​មិន​បរិសុទ្ធ​ទេ ដូច្នេះ អ្នក​នោះ​កើត​ឃ្លង់​ហើយ។

16. ប្រសិន​បើ​សាច់​ខ្ចី​នោះ​ប្រែ​ជា​មាន​ពណ៌​ស​វិញ អ្នក​ជំងឺ​ត្រូវ​ទៅ​ជួប​បូជា‌ចារ្យ។

17. បូជា‌ចារ្យ​ត្រូវ​ពិនិត្យ​មើល​គាត់ ប្រសិន​បើ​ឃើញ​ថា​ដំបៅ​ប្រែ​ជា​មាន​ពណ៌​ស បូជា‌ចារ្យ​ត្រូវ​ប្រកាស​ថា អ្នក​ជំងឺ​នោះ​ជា​មនុស្ស​បរិសុទ្ធ។

សូមអានជំពូកពេញលេញ លេវី‌វិន័យ 13