គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវី‌វិន័យ 13:32-37 Khmer Standard Version (KHSV)

32. នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ បូជា‌ចារ្យ​ត្រូវ​ពិនិត្យ​មើល​អ្នក​ជំងឺ ប្រសិន​បើ​លោក​សង្កេត​ឃើញ​ថា​ស្នាម​អង្គែ​ពុំ​បាន​រាល‌ដាល ព្រម​ទាំង​គ្មាន​រោម​ពណ៌​លឿង ហើយ​គ្មាន​ស្នាម​ខូង​ទៅ​ចូល​ទៅ​ក្នុង​ស្បែក​ទេ​នោះ

33. អ្នក​ជំងឺ​ត្រូវ​កោរ​សក់​របស់​ខ្លួន តែ​មិន​ត្រូវ​កោរ​ត្រង់​កន្លែង​កើត​អង្គែ​ឡើយ។ បូជា‌ចារ្យ​ត្រូវ​ឲ្យ​អ្នក​ជំងឺ​នៅ​ដាច់​តែ​ឯង ក្នុង​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ​ទៀត។

34. លុះ​គម្រប់​ពេល​ប្រាំ‌ពីរ​ថ្ងៃ​ហើយ បូជា‌ចារ្យ​ត្រូវ​ពិនិត្យ​កន្លែង​កើត​អង្គែ​ម្ដង​ទៀត បើ​អង្គែ​មិន​រាល‌ដាល​ទៅ​លើ​ស្បែក ហើយ​គ្មាន​ស្នាម​ខូង​ទេ បូជា‌ចារ្យ​ត្រូវ​ប្រកាស​ថា គាត់​ជា​មនុស្ស​បរិសុទ្ធ។ គាត់​ត្រូវ​បោក​សម្លៀក‌បំពាក់​របស់​ខ្លួន ហើយ​គាត់​នឹង​បាន​បរិសុទ្ធ។

35. ផ្ទុយ​ទៅ​វិញ ក្រោយ​ពី​ពេល​បូជា‌ចារ្យ​ប្រកាស​ថា​អ្នក​នោះ​ជា​មនុស្ស​បរិសុទ្ធ ស្រាប់​តែ​រោគ​អង្គែ​រាល‌ដាល

36. នោះ​បូជា‌ចារ្យ​ត្រូវ​ពិនិត្យ​ឡើង​វិញ។ ប្រសិន​បើ​អង្គែ​នោះ​ពិត​ជា​រាល‌ដាល​នៅ​លើ​ស្បែក​មែន បូជា‌ចារ្យ​មិន​ចាំ‌បាច់​រក​មើល​រោម​ពណ៌​លឿង​ទេ ដ្បិត​អ្នក​នោះ​ជា​មនុស្ស​មិន​បរិសុទ្ធ។

37. ប្រសិន​បើ​ស្នាម​អង្គែ​នៅ​ដដែល​ឥត​ប្រែ‌ប្រួល ហើយ​បើ​មាន​រោម​ពណ៌​ខ្មៅ​ដុះ​ឡើង នោះ​បាន​សេចក្ដី​ថា​រោគ​អង្គែ​ជា​សះ‌ស្បើយ​ហើយ រីឯ​អ្នក​ជំងឺ​ក៏​បរិសុទ្ធ​ដែរ។ ដូច្នេះ បូជា‌ចារ្យ​ត្រូវ​តែ​ប្រកាស​ថា គាត់​ជា​មនុស្ស​បរិសុទ្ធ​ទេ។

សូមអានជំពូកពេញលេញ លេវី‌វិន័យ 13