គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវី‌វិន័យ 13:1-6 Khmer Standard Version (KHSV)

1. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អើរ៉ុន​ថា៖

2. «កាល​ណា​មនុស្ស​ម្នាក់​មាន​កន្ទួល​នៅ​លើ​ស្បែក កើត​ស្រែង ឬ​កើត​ភ្លឺ ហើយ​ក្លាយ​ទៅ​ជា​ជំងឺ​សើ‌ស្បែក ដូច​កើត​ឃ្លង់ គេ​ត្រូវ​នាំ​មនុស្ស​នោះ​មក​ជួប​បូជា‌ចារ្យ*​អើរ៉ុន ឬ​កូន​ប្រុស​ណា​ម្នាក់​របស់​គាត់។

3. បូជា‌ចារ្យ​ពិនិត្យ​ស្នាម​នៅ​លើ​ស្បែក ប្រសិន​បើ​រោម​ដែល​ដុះ​នៅ​ត្រង់​នោះ​ប្រែ​ជា​មាន​ពណ៌​ស រីឯ​ស្បែក​ហាក់​ដូច​ជា​ស្រុត​ចុះ បាន​សេចក្ដី​ថា អ្នក​នោះ​កើត​ឃ្លង់​ហើយ។ ក្រោយ​ពី​បាន​ពិនិត្យ​រួច បូជា‌ចារ្យ​ត្រូវ​ប្រកាស​ថា​អ្នក​នោះ​ជា​មនុស្ស​មិន​បរិសុទ្ធ។

4. ប្រសិន​បើ​ជំងឺ​នោះ​គ្រាន់​តែ​ជា​ស្នាម​ភ្លឺ​ពណ៌​ស ស្បែក​មិន​ស្រុត ហើយ​រោម​ក៏​មិន​ប្រែ​ទៅ​ជា​ពណ៌​ស​ដែរ​នោះ បូជា‌ចារ្យ​ត្រូវ​នាំ​អ្នក​ជំងឺ​ឲ្យ​ទៅ​នៅ​ដាច់​តែ​ឯង ក្នុង​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ។

5. លុះ​គម្រប់​ប្រាំ‌ពីរ​ថ្ងៃ បូជា‌ចារ្យ​ត្រូវ​ពិនិត្យ​មើល​ម្ដង​ទៀត ប្រសិន​បើ​សង្កេត​ឃើញ​ថា ស្នាម​ដែល​កើត​ឡើង​នោះ​ពុំ​បាន​ប្រែ‌ប្រួល ហើយ​មិន​រាល​ធំ​ទៅ​លើ​ស្បែក​ថែម​ទៀត​នោះ បូជា‌ចារ្យ​ត្រូវ​ឲ្យ​អ្នក​ជំងឺ​នៅ​ដាច់​តែ​ឯង ក្នុង​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ​ទៀត។

6. នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ បូជា‌ចារ្យ​ត្រូវ​ពិនិត្យ​សា​ជា​ថ្មី​ម្ដង​ទៀត ប្រសិន​បើ​ស្នាម​នោះ​ប្រែ​ជា​ស្រអាប់ ហើយ​មិន​រាល​ទៅ​លើ​ស្បែក​ទេ បូជា‌ចារ្យ​ត្រូវ​ប្រកាស​ថា អ្នក​នោះ​ជា​មនុស្ស​បរិសុទ្ធ គឺ​គ្រាន់​តែ​កើត​ស្រែង​ប៉ុណ្ណោះ។ គាត់​ត្រូវ​បោក​សម្លៀក‌បំពាក់​របស់​ខ្លួន ហើយ​គាត់​បាន​បរិសុទ្ធ។

សូមអានជំពូកពេញលេញ លេវី‌វិន័យ 13