គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវី‌វិន័យ 12:1-5 Khmer Standard Version (KHSV)

1. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖

2. «ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ដូច​ត​ទៅ: ប្រសិន​បើ​ស្ត្រី​ម្នាក់​មាន​ផ្ទៃ​ពោះ ហើយ​សម្រាល​បាន​កូន​ប្រុស នោះ​នាង​នឹង​ទៅ​ជា​មិន​បរិសុទ្ធ ក្នុង​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ ដូច​ពេល​នាង​មាន​រដូវ​ដែរ។

3. នៅ​ថ្ងៃ​ទី​ប្រាំ‌បី គេ​ត្រូវ​ធ្វើ​ពិធី​កាត់​ស្បែក ឲ្យ​កូន​ប្រុស​នោះ។

4. បន្ទាប់​មក នាង​ត្រូវ​រង់‌ចាំ​អស់​រយៈ​ពេល​សាម‌សិប​បី​ថ្ងៃ​ទៀត ដើម្បី​ធ្វើ​ពិធី​ជម្រះ​កាយ​ដោយ‌សារ​ការ​ធ្លាក់​ឈាម ក្នុង​ឱកាស​ដែល​នាង​សម្រាល​កូន។ ក្នុង​អំឡុង​ពេល​នោះ នាង​មិន​ត្រូវ​ប៉ះ‌ពាល់​អ្វី​ដែល​វិសុទ្ធ ឬ​ចូល​ទៅ​ក្នុង​ទី‌សក្ការៈ​ឡើយ រហូត​ទាល់​តែ​ផុត​ពេល​កំណត់​នៃ​ពិធី​ជម្រះ​កាយ​ឲ្យ​បរិសុទ្ធ។

5. ប្រសិន​បើ​នាង​សម្រាល​បាន​កូន​ស្រី នោះ​នាង​នឹង​ទៅ​ជា​មិន​បរិសុទ្ធ ក្នុង​រយៈ​ពេល​ពីរ​សប្ដាហ៍ ដូច​ពេល​ដែល​នាង​មាន​រដូវ​ដែរ។ បន្ទាប់​មក នាង​ត្រូវ​រង់‌ចាំ​អស់​រយៈ​ពេល​ហុក‌សិប​ប្រាំ​មួយ​ថ្ងៃ​ទៀត ដើម្បី​ធ្វើ​ពិធី​ជម្រះ​កាយ ដោយ‌សារ​ការ​ធ្លាក់​ឈាម​ក្នុង​ឱកាស​សម្រាល​កូន។

សូមអានជំពូកពេញលេញ លេវី‌វិន័យ 12