គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវី‌វិន័យ 10:7-13 Khmer Standard Version (KHSV)

7. រីឯ​អ្នក​រាល់​គ្នា​វិញ មិន​ត្រូវ​ចាក​ចេញ​ពី​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់​ឡើយ ក្រែង​លោ​អ្នក​រាល់​គ្នា​ត្រូវ​ស្លាប់ ដ្បិត​អ្នក​រាល់​គ្នា​បាន​ទទួល​ការ​ចាក់​ប្រេង​តែង‌តាំង​ឲ្យ​នៅ​បម្រើ​ព្រះ‌អម្ចាស់»។ លោក​អើរ៉ុន និង​កូន​របស់​លោក ក៏​ធ្វើ​តាម​បង្គាប់​លោក​ម៉ូសេ។

8. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អើរ៉ុន​ថា៖

9. «មុន​ពេល​ចូល​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់​អ្នក និង​កូន​របស់​អ្នក មិន​ត្រូវ​ផឹក​ស្រា​ទំពាំង‌បាយជូរ ឬ​គ្រឿង​ស្រវឹង​ណា​ឡើយ ក្រែង​លោ​អ្នក​រាល់​គ្នា​ត្រូវ​ស្លាប់។ នេះ​ជា​ច្បាប់​សម្រាប់​អ្នក​រាល់​គ្នា​គ្រប់​ដំណ​ត​រៀង​ទៅ ឥត​ប្រែ‌ប្រួល​ឡើយ។

10. ធ្វើ​ដូច្នេះ អ្នក​រាល់​គ្នា​ចេះ​បែង​ចែក​អ្វី​ដែល​សក្ការៈ និង​អ្វី​ដែល​មិន​សក្ការៈ អ្វី​ដែល​មិន​បរិសុទ្ធ និង​អ្វី​ដែល​បរិសុទ្ធ

11. ហើយ​អ្នក​រាល់​គ្នា​អាច​បង្រៀន​ជន‌ជាតិ​អ៊ីស្រា‌អែល​នូវ​ច្បាប់​ទាំង​ប៉ុន្មាន ដែល​យើង​ប្រគល់​ឲ្យ​ពួក​គេ តាម​រយៈ​ម៉ូសេ»។

12. លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អើរ៉ុន ព្រម​ទាំង​កូន​របស់​លោក ឈ្មោះ​អេ‌ឡា‌សារ និង​អ៊ីថា‌ម៉ារ ដែល​នៅ​រស់​ថា៖ «ក្រោយ​ពី​ថ្វាយ​តង្វាយ​ម្សៅ ដែល​ដុត​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់​រួច​ហើយ ចូរ​យក​ម្សៅ​ដែល​នៅ​សល់​ទៅ​ធ្វើ​ជា​នំប៉័ង​ឥត​មេ ហើយ​បរិភោគ​នំប៉័ង​នេះ​នៅ​ជិត​អាសនៈ ដ្បិត​នំប៉័ង​នេះ​ជា​អាហារ​ដ៏‌វិសុទ្ធ​បំផុត។

13. អ្នក​រាល់​គ្នា​ត្រូវ​បរិភោគ​នំប៉័ង​នេះ​ក្នុង​កន្លែង​សក្ការៈ ព្រោះ​ជា​ចំណែក​របស់​បង និង​កូន​របស់​បង បាន​មក​ពី​តង្វាយ​ដែល​គេ​ដុត​ថ្វាយ​ព្រះ‌អម្ចាស់ តាម​បញ្ជា​ដែល​ខ្ញុំ​ទទួល​ពី​ព្រះ‌អង្គ។

សូមអានជំពូកពេញលេញ លេវី‌វិន័យ 10