គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវី‌វិន័យ 10:3-10 Khmer Standard Version (KHSV)

3. លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អើរ៉ុន​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ស្រាប់​ហើយ​ថា “យើង​ចង់​ឲ្យ​អស់​អ្នក​ដែល​ចូល​មក​ជិត​យើង គោរព​នូវ​ភាព​វិសុទ្ធ*​របស់​យើង ហើយ​ឲ្យ​ពួក​គេ​លើក​តម្កើង​សិរី‌រុងរឿង​របស់​យើង នៅ​ចំពោះ​មុខ​ប្រជា‌ជន​ទាំង​មូល”»។ លោក​អើរ៉ុន​ក៏​នៅ​ស្ងៀម។

4. លោក​ម៉ូសេ​ហៅ​លោក​មីសា‌អែល និង​លោក​អែលសា‌ផាន ជា​កូន​របស់​លោក​អ៊ូ‌ស៊ាល ដែល​ត្រូវ​ជា​ឪពុក​មា​លោក​អើរ៉ុន​មក ហើយ​បង្គាប់​ពួក​គេ​ថា៖ «ចូរ​នាំ​គ្នា​មក​យក​សាក‌សព​បង‌ប្អូន​របស់​អ្នក​ពី​ទី‌សក្ការៈ ចេញ​ទៅ​ក្រៅ​ជំរំ»។

5. ពួក​គេ​ធ្វើ​តាម​បង្គាប់​លោក​ម៉ូសេ ដោយ​រុំ​សាក‌សព​នឹង​អាវ​វែង ហើយ​សែង​ចេញ​ទៅ​ក្រៅ​ជំរំ។

6. បន្ទាប់​មក លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អើរ៉ុន ព្រម​ទាំង​លោក​អេ‌ឡា‌សារ និង​លោក​អ៊ីថា‌ម៉ារ ជា​កូន​របស់​លោក​អើរ៉ុន​ថា៖ «មិន​ត្រូវ​កោរ​សក់ ឬ​ហែក​សម្លៀក‌បំពាក់ ដើម្បី​កាន់​ទុក្ខ​ឡើយ ក្រែង​លោ​អ្នក​រាល់​គ្នា​ត្រូវ​ស្លាប់ ដោយ​ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​ជា​មួយ​សហគមន៍​ទាំង​មូល។ ចូរ​ទុក​ឲ្យ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់ ជា​បង‌ប្អូន​របស់​អ្នក​រាល់​គ្នា កាន់​ទុក្ខ​អ្នក​ដែល​ស្លាប់ ដោយ‌សារ​ភ្លើង​របស់​ព្រះ‌អម្ចាស់​ចុះ។

7. រីឯ​អ្នក​រាល់​គ្នា​វិញ មិន​ត្រូវ​ចាក​ចេញ​ពី​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់​ឡើយ ក្រែង​លោ​អ្នក​រាល់​គ្នា​ត្រូវ​ស្លាប់ ដ្បិត​អ្នក​រាល់​គ្នា​បាន​ទទួល​ការ​ចាក់​ប្រេង​តែង‌តាំង​ឲ្យ​នៅ​បម្រើ​ព្រះ‌អម្ចាស់»។ លោក​អើរ៉ុន និង​កូន​របស់​លោក ក៏​ធ្វើ​តាម​បង្គាប់​លោក​ម៉ូសេ។

8. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អើរ៉ុន​ថា៖

9. «មុន​ពេល​ចូល​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់​អ្នក និង​កូន​របស់​អ្នក មិន​ត្រូវ​ផឹក​ស្រា​ទំពាំង‌បាយជូរ ឬ​គ្រឿង​ស្រវឹង​ណា​ឡើយ ក្រែង​លោ​អ្នក​រាល់​គ្នា​ត្រូវ​ស្លាប់។ នេះ​ជា​ច្បាប់​សម្រាប់​អ្នក​រាល់​គ្នា​គ្រប់​ដំណ​ត​រៀង​ទៅ ឥត​ប្រែ‌ប្រួល​ឡើយ។

10. ធ្វើ​ដូច្នេះ អ្នក​រាល់​គ្នា​ចេះ​បែង​ចែក​អ្វី​ដែល​សក្ការៈ និង​អ្វី​ដែល​មិន​សក្ការៈ អ្វី​ដែល​មិន​បរិសុទ្ធ និង​អ្វី​ដែល​បរិសុទ្ធ

សូមអានជំពូកពេញលេញ លេវី‌វិន័យ 10