គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវី‌វិន័យ 10:17-20 Khmer Standard Version (KHSV)

17. «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​បរិភោគ​សាច់​ដែល​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប នៅ​ក្នុង​កន្លែង​សក្ការៈ? ដ្បិត​សាច់​នេះ​ជា​អាហារ​ដ៏‌វិសុទ្ធ​បំផុត ដែល​ព្រះ‌អម្ចាស់​ប្រទាន​មក​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ដក​បាប​ចេញ​ពី​សហគមន៍ និង​ធ្វើ​ពិធី​រំដោះ​បាប​ពួក​គេ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។

18. ដោយ​អ្នក​រាល់​គ្នា​មិន​បាន​យក​ឈាម​របស់​សត្វ ចូល​មក​ក្នុង​កន្លែង​សក្ការៈ​ទេ អ្នក​រាល់​គ្នា​ត្រូវ​បរិភោគ​សាច់​នៅ​ក្នុង​កន្លែង​ដ៏​សក្ការៈ ដូច​ខ្ញុំ​បាន​បង្គាប់»។

19. លោក​អើរ៉ុន​មាន​ប្រសាសន៍​ទៅ​កាន់​លោក​ម៉ូសេ​ថា៖ «សូម​ស្ដាប់​បង​សិន ថ្ងៃ​នេះ ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​នាំ​យក​យញ្ញ‌បូជា ដើម្បី​រំដោះ​បាប និង​យក​តង្វាយ​ទាំង​មូល មក​ថ្វាយ​ព្រះ‌អម្ចាស់ ប្អូន​ជ្រាប​អំពី​រឿង​ដែល​កើត​មាន​ដល់​បង​ស្រាប់​ហើយ ថ្ងៃ​នេះ ប្រសិន​បើ​បង​ទទួល​ទាន​សាច់​ដែល​គេ​យក​មក​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប តើ​ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ដែរ​ឬ?»។

20. លោក​ម៉ូសេ​យល់​ស្រប​នឹង​ពាក្យ​នេះ។

សូមអានជំពូកពេញលេញ លេវី‌វិន័យ 10