គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវី‌វិន័យ 10:13-16 Khmer Standard Version (KHSV)

13. អ្នក​រាល់​គ្នា​ត្រូវ​បរិភោគ​នំប៉័ង​នេះ​ក្នុង​កន្លែង​សក្ការៈ ព្រោះ​ជា​ចំណែក​របស់​បង និង​កូន​របស់​បង បាន​មក​ពី​តង្វាយ​ដែល​គេ​ដុត​ថ្វាយ​ព្រះ‌អម្ចាស់ តាម​បញ្ជា​ដែល​ខ្ញុំ​ទទួល​ពី​ព្រះ‌អង្គ។

14. រីឯ​សាច់​ទ្រូង និង​ភ្លៅ​របស់​សត្វ ដែល​គេ​លើក​ថ្វាយ​ព្រះ‌អម្ចាស់ គឺ​យញ្ញ‌បូជា​មេត្រី‌ភាព​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល នោះ​ត្រូវ​តែ​បរិភោគ​នៅ​ក្នុង​កន្លែង​បរិសុទ្ធ​ជា​មួយ​កូន​ប្រុស​កូន​ស្រី​របស់​បង ព្រោះ​ជា​ចំណែក​សម្រាប់​បង និង​កូន​របស់​បង។

15. ពេល​ជន‌ជាតិ​អ៊ីស្រា‌អែល​យក​ខ្លាញ់​មក​ដុត​ថ្វាយ​ព្រះ‌អម្ចាស់ ពួក​គេ​ត្រូវ​យក​សាច់​ភ្លៅ និង​សាច់​ទ្រូង លើក​ថ្វាយ​ព្រះ‌អម្ចាស់ រួច​ប្រគល់​ឲ្យ​បង និង​កូនៗ​របស់​បង ទុក​ជា​ចំណែក​ដែល​បង​ត្រូវ​ទទួល​រហូត​ត​រៀង​ទៅ ដូច​ព្រះ‌អម្ចាស់​បាន​បង្គាប់»។

16. លោក​ម៉ូសេ​សួរ​រក​ពពែ​ឈ្មោល ដែល​ជា​តង្វាយ​រំដោះ​បាប រួច​លោក​ជ្រាប​ថា​គេ​បាន​ដុត​វា​ផុត​ទៅ​ហើយ។ លោក​ក៏​ខឹង​នឹង​លោក​អេ‌ឡា‌សារ ព្រម​ទាំង​លោក​អ៊ីថា‌ម៉ារ ជា​កូន​របស់​លោក​អើរ៉ុន​ដែល​នៅ​រស់។ លោក​សួរ​ពួក​គេ​ថា៖

សូមអានជំពូកពេញលេញ លេវី‌វិន័យ 10