គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវី‌វិន័យ 10:1-3 Khmer Standard Version (KHSV)

1. កូន​ប្រុស​របស់​លោក​អើរ៉ុន ឈ្មោះ​ណាដាប់ និង​អប៊ី‌ហ៊ូវ បាន​កាន់​ភាជន៍​ម្នាក់​មួយ ដោយ​ដាក់​រងើក​ភ្លើង​ក្នុង​នោះ ព្រម​ទាំង​ដាក់​គ្រឿង​ក្រអូប​ពី​លើ​ទៀត​ផង។ ពួក​គេ​យក​ភ្លើង​ពី​ខាង​ក្រៅ​ចូល​ទៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ផ្ទុយ​ពី​បញ្ជា​របស់​ព្រះ‌អង្គ។

2. ពេល​នោះ មាន​ភ្លើង​ចេញ​ពី​ព្រះ‌អម្ចាស់ ឆេះ​ពួក​គេ​ស្លាប់ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គ។

3. លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អើរ៉ុន​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ស្រាប់​ហើយ​ថា “យើង​ចង់​ឲ្យ​អស់​អ្នក​ដែល​ចូល​មក​ជិត​យើង គោរព​នូវ​ភាព​វិសុទ្ធ*​របស់​យើង ហើយ​ឲ្យ​ពួក​គេ​លើក​តម្កើង​សិរី‌រុងរឿង​របស់​យើង នៅ​ចំពោះ​មុខ​ប្រជា‌ជន​ទាំង​មូល”»។ លោក​អើរ៉ុន​ក៏​នៅ​ស្ងៀម។

សូមអានជំពូកពេញលេញ លេវី‌វិន័យ 10