1. ព្រះអម្ចាស់ត្រាស់ហៅលោកម៉ូសេពីក្នុងពន្លាជួបព្រះអម្ចាស់ ហើយមានព្រះបន្ទូលមកលោកថា៖
2. «ចូរប្រកាសប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅ:ប្រសិនបើនរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នា ចង់យកតង្វាយមកថ្វាយព្រះអម្ចាស់ គេអាចថ្វាយគោ ឬចៀមជាតង្វាយបាន។
3. ប្រសិនបើតង្វាយនោះជាគោ ដែលត្រូវថ្វាយជាតង្វាយដុតទាំងមូល គេត្រូវយកគោឈ្មោលល្អឥតខ្ចោះមួយក្បាល នាំទៅត្រង់ទ្វារនៃពន្លាជួបព្រះអម្ចាស់ ដើម្បីទូលសូមព្រះអង្គទទួលយក។
4. ម្ចាស់តង្វាយដាក់ដៃលើក្បាលសត្វ ដែលត្រូវថ្វាយជាតង្វាយដុតទាំងមូល ព្រះអម្ចាស់នឹងទទួលតង្វាយនោះ ហើយរំដោះគាត់ឲ្យរួចពីបាប។
5. គេចាក់កគោនោះនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ហើយពួកបូជាចារ្យ*ដែលជាកូនរបស់លោកអើរ៉ុន យកឈាមគោថ្វាយព្រះអម្ចាស់ រួចប្រោះឈាមនោះទៅលើជ្រុងទាំងបួនរបស់អាសនៈ ដែលស្ថិតនៅត្រង់មាត់ទ្វារពន្លាជួបព្រះអម្ចាស់។
6. គេត្រូវពន្លាត់ស្បែកគោនោះ ហើយកាប់សាច់ជាដុំៗ។
7. ពួកបូជាចារ្យដែលជាកូនរបស់លោកអើរ៉ុន យកភ្លើងដាក់នៅលើអាសនៈ រួចបង្គរអុសពីលើ