គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូអែល 3:12-17 Khmer Standard Version (KHSV)

12. «ចូរ​ឲ្យ​ប្រជា‌ជាតិ​នានា​ក្រោក​ឡើងទៅ​ប្រមូល​ផ្ដុំ​គ្នា​នៅ​ជ្រលង​ភ្នំ​យេហូ‌សាផាតដ្បិត​យើង​នឹង​អង្គុយ​វិនិច្ឆ័យ​ទោស​ប្រជា‌ជាតិទាំង​អស់​ដែល​នៅ​ជុំ‌វិញ ក្នុង​ជ្រលង​ភ្នំ​នោះ។

13. ស្រូវ​ទុំ​ហើយ ចូរ​នាំ​គ្នា​យក​កណ្ដៀវ​មក​ច្រូត!ធុង​សម្រាប់​ជាន់​ផ្លែ​ទំពាំង‌បាយជូរ​ពេញ​ហើយចូរ​នាំ​គ្នា​មក​ជាន់!ធុង​ពេញ​ហៀរ​ទៅ​ដោយ​ទឹក​ទំពាំង‌បាយជូរ!ពួក​គេ​ប្រព្រឹត្ត​អំពើ​អាក្រក់​ច្រើន​ណាស់!»។

14. មហា‌ជន​ដ៏​ច្រើន​ឥត​គណនា​នាំ​គ្នា​មក​ដល់ជ្រលង​ភ្នំ​វិនិច្ឆ័យ​ទោសដ្បិត​ថ្ងៃ​របស់​ព្រះ‌អម្ចាស់​ជិត​មក​ដល់នៅ​ជ្រលង​ភ្នំ​វិនិច្ឆ័យ​ទោស​នេះ​ហើយ!

15. ព្រះ‌អាទិត្យ និង​ព្រះ‌ច័ន្ទ នឹង​ងងឹត​សូន្យរីឯ​ផ្កាយ​ទាំង‌ឡាយ​ក៏​បាត់​រស្មី​ដែរ។

16. ព្រះ‌អម្ចាស់​ស្រែក​គំរាម​ពី​ភ្នំ​ស៊ីយ៉ូនព្រះ‌អង្គ​បន្លឺ​ព្រះ‌សូរសៀង​ពី​ក្រុង​យេរូ‌សាឡឹមផ្ទៃ​មេឃ និង​ផែនដី​ក៏​កក្រើក​រំពើកតែ​ព្រះ‌អម្ចាស់​ការ‌ពារ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គព្រះ‌អង្គ​ជា​ជម្រក​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល។

17. «ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថាយើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នាយើង​ស្ថិត​នៅ​លើ​ភ្នំ​ស៊ីយ៉ូនជា​ភ្នំ​ដ៏‌វិសុទ្ធ​របស់​យើងក្រុង​យេរូ‌សាឡឹម​នឹង​បាន​វិសុទ្ធហើយ​ជាតិ​សាសន៍​ដទៃ​លែង​មក​ឈ្លាន‌ពានក្រុង​នេះ​ទៀត។

សូមអានជំពូកពេញលេញ យ៉ូអែល 3