គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូអែល 1:7-16 Khmer Standard Version (KHSV)

7. ពួក​វា​បំផ្លាញ​ចម្ការ​ទំពាំង‌បាយជូរ​របស់​យើងពួក​វា​កម្ទេច​ដើម​ឧទុម្ពរ​របស់​យើងពួក​វា​ស៊ី​សំបក និង​ជម្រុះ​ស្លឹក​អស់បន្សល់​ទុក​តែ​មែក​ខូច​ខាត​ប៉ុណ្ណោះ។

8. ចូរ​សោក​សង្រេង ដូច​ស្រី​ក្រមុំ​យំ​កាន់​ទុក្ខព្រោះ​គូ​ដណ្ដឹង​របស់​នាង​ស្លាប់។

9. គ្មាន​នរណា​យក​ម្សៅ ឬ​ស្រា​ទំពាំង‌បាយជូរមក​ថ្វាយ​ព្រះ‌អម្ចាស់​ក្នុង​ព្រះ‌ដំណាក់​ទៀត​ទេពួក​បូជា‌ចារ្យ​ដែល​បំពេញ​មុខ‌ងារ​បម្រើ ព្រះ‌អម្ចាស់​នាំ​គ្នា​កាន់​ទុក្ខ។

10. ចម្ការ​ទាំង‌ឡាយ​ត្រូវ​ហិន‌ហោច​អស់សូម្បី​តែ​ដី​ក៏​កាន់​ទុក្ខ​ដែរគ្មាន​ស្រូវ គ្មាន​ស្រា​ទំពាំង‌បាយជូរ​ថ្មីហើយ​ក៏​គ្មាន​ប្រេង​ទៀត​ផង។

11. អ្នក​ភ្ជួរ​រាស់​បាក់​ទឹក​ចិត្តអ្នក​ដាំ​ចម្ការ​ទំពាំង‌បាយជូរ​សោក​សង្រេងព្រោះ​គ្មាន​ស្រូវ គ្មាន​ដំណាំ​អ្វី​ដុះ​ទេហើយ​នៅ​រដូវ​ចម្រូត ក៏​គ្មាន​អ្វី​ច្រូត​ដែរ។

12. ដើម​ទំពាំង‌បាយជូរ​ស្វិត​អស់ដើម​ឧទុម្ពរ​ក្រៀម​ស្ងួត​អស់រីឯ​ដើម​ទទឹម ដើម​លម៉ើ និង​ដើម​ល្មុតព្រម​ទាំង​ដើម​ឈើ​ឯ​ទៀតៗ​នៅ​តាម​ចម្ការក៏​ងាប់​អស់​ដែរធ្វើ​ឲ្យ​មនុស្ស‌ម្នា​បាត់​បង់​អំណរ​សប្បាយ។

13. ពួក​បូជា‌ចារ្យ​អើយ ចូរ​នាំ​គ្នា​ស្លៀក​បាវហើយ​កាន់​ទុក្ខ​ទៅ!អ្នក​រាល់​គ្នា​ដែល​បំពេញ​មុខ‌ងារ​បម្រើ​អាសនៈចូរ​សោក​សង្រេង​ទៅ!អស់​អ្នក​ដែល​បម្រើ​ព្រះ​របស់​ខ្ញុំ​អើយចូរ​នាំ​គ្នា​មក ហើយ​កាន់​ទុក្ខ​ពេញ​មួយ​យប់​ទៅដ្បិត​គ្មាន​នរណា​យក​ម្សៅ ឬ​ស្រា​ទំពាំង‌បាយជូរមក​ថ្វាយ​ព្រះ​របស់​អ្នក​រាល់​គ្នានៅ​ក្នុង​ព្រះ‌ដំណាក់​ទៀត​ឡើយ។

14. ចូរ​ធ្វើ​ពិធី​តម​អាហារ ដើម្បី​ញែក​ខ្លួន​ជា​សក្ការៈហើយ​ប្រកាស​ពិធី​បុណ្យ​ដ៏​ឱឡា‌រិក។ចូរ​ប្រមូល​ពួក​ព្រឹទ្ធា‌ចារ្យ និង​ប្រជា‌ជននៅ​ក្នុង​ស្រុក​ទាំង​មូលឲ្យ​មក​ជួប‌ជុំ​គ្នា​ក្នុង​ដំណាក់​របស់​ព្រះ‌អម្ចាស់ជា​ព្រះ​របស់​អ្នក​រាល់​គ្នាហើយ​ស្រែក​អង្វរ​សូម​ព្រះ‌អង្គ​ជួយ​ទៅ!

15. ថ្ងៃ​នោះ​ជា​ថ្ងៃ​វេទនា​ពន់​ពេក​ក្រៃ!ដ្បិត​ថ្ងៃ​របស់​ព្រះ‌អម្ចាស់​ជិត​មក​ដល់​ហើយគឺ​ជា​ថ្ងៃ​ដែល​ព្រះ​ដ៏​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុតយាង​មក​បំផ្លាញ​អ្វីៗ​ទាំង​អស់។

16. ពួក​យើង​ឃើញ​ម្ហូប​អាហារ​រលាយ​បាត់ពី​មុខ​ពួក​យើងហើយ​នៅ​ក្នុង​ដំណាក់​របស់​ព្រះ​នៃ​យើងក៏​លែង​មាន​អំណរ និង​ការ​សប្បាយ​រីក‌រាយទៀត​ដែរ។

សូមអានជំពូកពេញលេញ យ៉ូអែល 1