គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូអែល 1:1-10 Khmer Standard Version (KHSV)

1. នេះ​ជា​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​ថ្លែង​មក​កាន់​លោក​យ៉ូ‌អែល ជា​កូន​របស់​លោក​ពេធូ‌អែល។

2. ពួក​ព្រឹទ្ធា‌ចារ្យ​អើយ ចូរ​ស្ដាប់!អ្នក​ទាំង​អស់​គ្នា​ដែល​រស់​នៅ​ក្នុង​ស្រុក​អើយចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់!តើ​ហេតុ‌ការណ៍​នេះ​ធ្លាប់​កើត​មាននៅ​ជំនាន់​អ្នក​រាល់​គ្នាឬ​នៅ​ជំនាន់​ដូនតា​របស់​អ្នក​រាល់​គ្នា?

3. ចូរ​រៀប​រាប់​ហេតុ‌ការណ៍​នេះប្រាប់​កូន​ចៅ​របស់​អ្នក​រាល់​គ្នាហើយ​ឲ្យ​កូន​ចៅ​របស់​អ្នក​រាល់​គ្នារៀប​រាប់​ប្រាប់​កូន​ចៅ​របស់​ខ្លួនរួច​ឲ្យ​អ្នក​ទាំង​នោះ​រៀប​រាប់​ប្រាប់​ជា​បន្តទៅ​កូន​ចៅ​នៅ​ជំនាន់​ក្រោយៗ។

4. អ្វីៗ​ដែល​ដង្កូវ​ទុក​ឲ្យ​នៅ​សល់នោះ​មាន​កណ្ដូប​ស៊ី​បង្ហិនអ្វីៗ​ដែល​កណ្ដូប​ទុក​ឲ្យ​នៅ​សល់នោះ​មាន​ចង្រិត​ស៊ី​បង្ហិនហើយ​អ្វីៗ​ដែល​ចង្រិត​ទុក​ឲ្យ​នៅ​សល់នោះ​មាន​ក្រា​ស៊ី​បង្ហិន។

5. មនុស្ស​ប្រមឹក​អើយ ចូរ​ភ្ញាក់​ឡើងហើយ​នាំ​គ្នា​យំ​សោក!អស់​អ្នក​ចំណូល​ស្រា​អើយចូរ​សោក​សង្រេង​ទៅ!អ្នក​រាល់​គ្នា​គ្មាន​ស្រា​ផឹក​ទៀត​ទេ។

6. មាន​កណ្ដូប​មួយ​ហ្វូង​លើក​គ្នា​ដូច​កង‌ទ័ព​មួយមក​ប្រហារ​ស្រុក​របស់​យើងពួក​វា​ខ្លាំង​ពូកែ និង​មាន​ចំនួន​ច្រើន​ឥត​គណនាមាន​ចង្កូម ដូច​ចង្កូម​របស់​សិង្ហ​ឈ្មោលនិង​មាន​ថ្គាម​ដូច​ថ្គាម​របស់​សិង្ហ​ញី។

7. ពួក​វា​បំផ្លាញ​ចម្ការ​ទំពាំង‌បាយជូរ​របស់​យើងពួក​វា​កម្ទេច​ដើម​ឧទុម្ពរ​របស់​យើងពួក​វា​ស៊ី​សំបក និង​ជម្រុះ​ស្លឹក​អស់បន្សល់​ទុក​តែ​មែក​ខូច​ខាត​ប៉ុណ្ណោះ។

8. ចូរ​សោក​សង្រេង ដូច​ស្រី​ក្រមុំ​យំ​កាន់​ទុក្ខព្រោះ​គូ​ដណ្ដឹង​របស់​នាង​ស្លាប់។

9. គ្មាន​នរណា​យក​ម្សៅ ឬ​ស្រា​ទំពាំង‌បាយជូរមក​ថ្វាយ​ព្រះ‌អម្ចាស់​ក្នុង​ព្រះ‌ដំណាក់​ទៀត​ទេពួក​បូជា‌ចារ្យ​ដែល​បំពេញ​មុខ‌ងារ​បម្រើ ព្រះ‌អម្ចាស់​នាំ​គ្នា​កាន់​ទុក្ខ។

10. ចម្ការ​ទាំង‌ឡាយ​ត្រូវ​ហិន‌ហោច​អស់សូម្បី​តែ​ដី​ក៏​កាន់​ទុក្ខ​ដែរគ្មាន​ស្រូវ គ្មាន​ស្រា​ទំពាំង‌បាយជូរ​ថ្មីហើយ​ក៏​គ្មាន​ប្រេង​ទៀត​ផង។

សូមអានជំពូកពេញលេញ យ៉ូអែល 1