គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូស្វេ 7:22-26 Khmer Standard Version (KHSV)

22. លោក​យ៉ូស្វេ​ចាត់​គេ​ឲ្យ​រត់​ទៅ​តង់ត៍​របស់​លោក​អេកាន ហើយ​ឃើញ​វត្ថុ​កប់​ទុក​នៅ​ទី​នោះ​មែន គឺ​ប្រាក់​នៅ​ពី​ក្រោម​គេ​បង្អស់។

23. ពួក​គេ​យក​វត្ថុ​ទាំង​នោះ​ចេញ​ពី​ក្នុង​តង់ត៍​មក​ប្រគល់​ជូន​លោក​យ៉ូស្វេ និង​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់ ហើយ​គេ​ក៏​ចាក់​វត្ថុ​ទាំង​នោះ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។

24. លោក​យ៉ូស្វេ និង​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់​នាំ​គ្នា​ចាប់​លោក​អេកាន ជា​ចៅ‌ទួត​របស់​លោក​សេ‌រ៉ាស ហើយ​យក​ប្រាក់ អាវ​ធំ និង​ដុំ​មាស ព្រម​ទាំង​កូន​ប្រុស កូន​ស្រី គោ លា ចៀម តង់ត៍ និង​អ្វីៗ​ទាំង​អស់​ដែល​គាត់​មាន នាំ​ឆ្ពោះ​ទៅ​ជ្រលង​ភ្នំ​អាគ័រ។

25. លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​នាំ​ទុក្ខ​ទោស​មក​ឲ្យ​ពួក​យើង​ដូច្នេះ? ថ្ងៃ​នេះ សូម​ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​អ្នក​រង​ទុក្ខ​ទោស​វិញ»។ ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល​នាំ​គ្នា​សម្លាប់​លោក​អេកាន និង​ក្រុម​គ្រួសារ​គាត់ ដោយ​គប់​នឹង​ថ្ម ព្រម​ទាំង​ដុត​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​គាត់​មាន​ចោល​ដែរ។

26. បន្ទាប់​មក គេ​យក​ដុំ​ថ្ម​មក​គរ​ជា​គំនរ​យ៉ាង​ធំ​ពី​លើ​គាត់ (គំនរ​ថ្ម​នេះ​នៅ​ស្ថិត‌ស្ថេរ​រហូត​ដល់​សព្វ​ថ្ងៃ)។ ពេល​នោះ ព្រះ‌អម្ចាស់​ឈប់​ព្រះ‌ពិរោធ។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា «ជ្រលង​ភ្នំ​អាគ័រ» រហូត​មក​ដល់​សព្វ​ថ្ងៃ។

សូមអានជំពូកពេញលេញ យ៉ូស្វេ 7