គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូស្វេ 7:21-25 Khmer Standard Version (KHSV)

21. ក្នុង​ជយ‌ភ័ណ្ឌ​ខ្ញុំ​ប្របាទ​បាន​ឃើញ​អាវ​ធំ​មួយ​យ៉ាង​ល្អ​ប្រណីត ធ្វើ​នៅ​ស្រុក​ស៊ី‌ណើរ ហើយ​ឃើញ​ប្រាក់​សុទ្ធ​ទម្ងន់​ប្រមាណ​ហុក‌សិប​តម្លឹង និង​មាស​មួយ​ដុំ​ទម្ងន់​ប្រមាណ​ដប់​ប្រាំ​តម្លឹង។ ដោយ​ខ្ញុំ​ប្របាទ​ចង់​បាន​ពេក ខ្ញុំ​ប្របាទ​ក៏​យក​របស់​ទាំង​នោះ។ ឥឡូវ​នេះ ខ្ញុំ​ប្របាទ​កប់​ទុក​នៅ​ក្នុង​តង់ត៍​របស់​ខ្ញុំ​ប្របាទ ដោយ​ដាក់​ប្រាក់​នៅ​ក្រោម​គេ​បង្អស់»។

22. លោក​យ៉ូស្វេ​ចាត់​គេ​ឲ្យ​រត់​ទៅ​តង់ត៍​របស់​លោក​អេកាន ហើយ​ឃើញ​វត្ថុ​កប់​ទុក​នៅ​ទី​នោះ​មែន គឺ​ប្រាក់​នៅ​ពី​ក្រោម​គេ​បង្អស់។

23. ពួក​គេ​យក​វត្ថុ​ទាំង​នោះ​ចេញ​ពី​ក្នុង​តង់ត៍​មក​ប្រគល់​ជូន​លោក​យ៉ូស្វេ និង​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់ ហើយ​គេ​ក៏​ចាក់​វត្ថុ​ទាំង​នោះ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។

24. លោក​យ៉ូស្វេ និង​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់​នាំ​គ្នា​ចាប់​លោក​អេកាន ជា​ចៅ‌ទួត​របស់​លោក​សេ‌រ៉ាស ហើយ​យក​ប្រាក់ អាវ​ធំ និង​ដុំ​មាស ព្រម​ទាំង​កូន​ប្រុស កូន​ស្រី គោ លា ចៀម តង់ត៍ និង​អ្វីៗ​ទាំង​អស់​ដែល​គាត់​មាន នាំ​ឆ្ពោះ​ទៅ​ជ្រលង​ភ្នំ​អាគ័រ។

25. លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​នាំ​ទុក្ខ​ទោស​មក​ឲ្យ​ពួក​យើង​ដូច្នេះ? ថ្ងៃ​នេះ សូម​ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​អ្នក​រង​ទុក្ខ​ទោស​វិញ»។ ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល​នាំ​គ្នា​សម្លាប់​លោក​អេកាន និង​ក្រុម​គ្រួសារ​គាត់ ដោយ​គប់​នឹង​ថ្ម ព្រម​ទាំង​ដុត​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​គាត់​មាន​ចោល​ដែរ។

សូមអានជំពូកពេញលេញ យ៉ូស្វេ 7