គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូស្វេ 4:8-15 Khmer Standard Version (KHSV)

8. ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ធ្វើ​តាម​សេចក្ដី​ដែល​លោក​យ៉ូស្វេ​បង្គាប់ គឺ​យក​ថ្ម​ដប់‌ពីរ​ដុំ​ពី​កណ្ដាល​ទន្លេ​យ័រដាន់​តាម​ចំនួន​កុល‌សម្ព័ន្ធ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ដូច​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​យ៉ូស្វេ។ ពួក​គេ​លី​ដុំ​ថ្ម​ទាំង​នេះ​ឆ្លង​ទៅ​ជា​មួយ រហូត​ដល់​កន្លែង​ស្នាក់​នៅ​ពេល​យប់ ហើយ​ទុក​នៅ​ទី​នោះ។

9. លោក​យ៉ូស្វេ​ឲ្យ​គេ​បញ្ឈរ​ថ្ម​ដប់‌ពីរ​ដុំ នៅ​កណ្ដាល​ទន្លេ​យ័រដាន់ ត្រង់​កន្លែង​ដែល​ក្រុម​បូជា‌ចារ្យ​សែង​ហិប​នៃ​សម្ពន្ធ‌មេត្រី​បាន​ឈរ។ ថ្ម​ទាំង​ដប់‌ពីរ​ក៏​នៅ​ទី​នោះ​រហូត​ដល់​សព្វ​ថ្ងៃ។

10. ក្រុម​បូជា‌ចារ្យ​សែង​ហិប​នាំ​គ្នា​ឈប់​នៅ​ចំ​កណ្ដាល​ទន្លេ​យ័រដាន់ រហូត​ដល់​ប្រជា‌ជន​ធ្វើ​តាម​ព្រះ‌បន្ទូល​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​យ៉ូស្វេ គឺ​ស្រប​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​លោក​ម៉ូសេ​បាន​ផ្ដែផ្ដាំ​លោក​យ៉ូស្វេ។ ប្រជា‌ជន​ក៏​ប្រញាប់‌ប្រញាល់​នាំ​គ្នា​ឆ្លង​ទៅ។

11. កាល​ប្រជា‌ជន​ទាំង​មូល​ឆ្លង​ផុត​អស់​ហើយ ទើប​ក្រុម​បូជា‌ចារ្យ​សែង​ហិប​នៃ​ព្រះ‌អម្ចាស់​ឆ្លង​ដែរ ហើយ​ដើរ​នៅ​ខាង​មុខ​ប្រជា‌ជន។

12. កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល បាន​ដើរ​ជា​ក្បួន​ទ័ព នៅ​មុខ​ជន‌ជាតិ​អ៊ីស្រា‌អែល ស្រប​តាម​សេចក្ដី​ដែល​លោក​ម៉ូសេ​បង្គាប់

13. មាន​ទាហាន​ប្រហែល​បួន​ម៉ឺន​នាក់​ប្រដាប់​អាវុធ ដែល​ត្រៀម​ខ្លួន​នឹង​ធ្វើ​សឹក ដើរ​នៅ​ខាង​មុខ​ព្រះ‌អម្ចាស់ ឆ្ពោះ​ទៅ​កាន់​វាល​ទំនាប​យេរីខូ។

14. នៅ​ថ្ងៃ​នោះ ព្រះ‌អម្ចាស់​ពង្រឹង​អំណាច​លោក​យ៉ូស្វេ នៅ​ចំពោះ​មុខ​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល។ ពួក​គេ​នាំ​គ្នា​គោរព​កោត​ខ្លាច​លោក ជា​រៀង​រាល់​ថ្ងៃ​អស់​មួយ​ជីវិត​របស់​លោក ដូច​គេ​ធ្លាប់​គោរព​កោត​ខ្លាច​លោក​ម៉ូសេ​ដែរ។

15. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូស្វេ​ថា៖

សូមអានជំពូកពេញលេញ យ៉ូស្វេ 4