គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូស្វេ 24:1-3 Khmer Standard Version (KHSV)

1. លោក​យ៉ូស្វេ​បាន​ប្រមូល​កុល‌សម្ព័ន្ធ​ទាំង​អស់​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ឲ្យ​មក​ជួប‌ជុំ​គ្នា​នៅ​ស៊ីគែម ហើយ​លោក​ក៏​បាន​កោះ​ហៅ​ក្រុម​ព្រឹទ្ធា‌ចារ្យ ក្រុម​អ្នក​ដឹក​នាំ ក្រុម​ចៅ‌ក្រម និង​នាយ​ក្រុម​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ឲ្យ​អញ្ជើញ​មក​ផង​ដែរ។ ពួក​គេ​ជួប‌ជុំ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់។

2. លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ទាំង​មូល​ថា៖ «ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ថា “ពី​ដើម បុព្វបុរស​របស់​អ្នក​រាល់​គ្នា គឺ​ថេរ៉ា ជា​ឪពុក​របស់​អប្រាហាំ និង​ណា‌ហ៊រ រស់​នៅ​ខាង​នាយ​ទន្លេ​អឺប្រាត ហើយ​គោរព​បម្រើ​ព្រះ​ដទៃ។

3. យើង​បាន​នាំ​អប្រាហាំ ជា​បុព្វបុរស​របស់​អ្នក​រាល់​គ្នា ពី​ត្រើយ​ខាង​នាយ​ទន្លេ​អឺប្រាត​មក ឲ្យ​ដើរ​កាត់​ស្រុក​កាណាន​ទាំង​មូល យើង​ធ្វើ​ឲ្យ​កូន​ចៅ​របស់​គាត់​កើន​ចំនួន​ច្រើន​ឡើង ហើយ​យើង​ក៏​បាន​ឲ្យ​គាត់​បង្កើត​អ៊ីសាក​ដែរ។

សូមអានជំពូកពេញលេញ យ៉ូស្វេ 24