គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូស្វេ 20:1-5 Khmer Standard Version (KHSV)

1. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូស្វេ​ថា៖

2. «ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល ឲ្យ​ជ្រើស​រើស​ក្រុង​ជម្រក ដូច​យើង​បាន​បង្គាប់​ដល់​អ្នក​រាល់​គ្នា​តាម​រយៈ​លោក​ម៉ូសេ​ស្រាប់។

3. ក្នុង​ចំណោម​អ្នក​រាល់​គ្នា ប្រសិន​បើ​មាន​នរណា​ម្នាក់​បាន​សម្លាប់​គេ ដោយ​អចេតនា គឺ​ដោយ​គ្មាន​ចិត្ត​ប្រាថ្នា​ចង់​សម្លាប់​គេ​ទេ អ្នក​នោះ​អាច​រត់​ទៅ​ជ្រក​នៅ​ក្រុង​នោះ ដើម្បី​គេច​ឲ្យ​ផុត​ពី​អ្នក​ដែល​ត្រូវ​សង‌សឹក។

4. អ្នក​នោះ​អាច​រត់​ទៅ​កាន់​ក្រុង​ណា​មួយ​ក្នុង​ចំណោម​ក្រុង​ជម្រក ហើយ​ឈប់​នៅ​មាត់​ទ្វារ​ក្រុង និង​បរិយាយ​រៀប​រាប់​រឿង​របស់​ខ្លួន​ប្រាប់​ពួក​ព្រឹទ្ធា‌ចារ្យ​នៅ​ក្រុង​នោះ។ ពួក​ព្រឹទ្ធា‌ចារ្យ​នឹង​អនុញ្ញាត​ឲ្យ​គាត់​ចូល​ក្នុង​ក្រុង ព្រម​ទាំង​ផ្ដល់​កន្លែង​ឲ្យ​ស្នាក់​អាស្រ័យ​នៅ​ជា​មួយ​ពួក​គេ។

5. ប្រសិន​បើ​ជា​អ្នក​ដែល​ត្រូវ​សង‌សឹក​មក​តាម​គាត់ ពួក​ព្រឹទ្ធា‌ចារ្យ​គ្មាន​សិទ្ធិ​នឹង​ប្រគល់​អ្នក​ដែល​សម្លាប់​គេ​ទៅ​ឲ្យ​អ្នក​នោះ​ទេ ដ្បិត​គាត់​បាន​សម្លាប់​បង‌ប្អូន​រួម​ជាតិ​របស់​ខ្លួន ដោយ​អចេតនា ហើយ​គ្មាន​ចិត្ត​សំអប់​មក​ពី​មុន​ឡើយ។

សូមអានជំពូកពេញលេញ យ៉ូស្វេ 20