គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូស្វេ 2:8-15 Khmer Standard Version (KHSV)

8. នាង​បាន​ឡើង​ទៅ​ជួប​អ្នក​ស៊ើប‌ការណ៍​ទាំង​ពីរ​នៅ​លើ​ដំបូល​ផ្ទះ មុន​ពួក​គេ​ចូល​ដំណេក

9. ហើយ​ក៏​និយាយ​ទៅ​កាន់​គេ​ថា៖ «នាង​ខ្ញុំ​ដឹង​ហើយ​ថា ព្រះ‌អម្ចាស់​ប្រគល់​ស្រុក​នេះ​ដល់​ពួក​លោក។ ពួក​លោក​ធ្វើ​ឲ្យ​យើង​ខ្ញុំ​តក់‌ស្លុត​ជា​ខ្លាំង ហើយ​អ្នក​ស្រុក​ទាំង​មូល​បាក់​ទឹក​ចិត្ត​នៅ​ចំពោះ​មុខ​ពួក​លោក

10. ដ្បិត​យើង​បាន​ឮ​គេ​និយាយ​ថា ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​សមុទ្រ​កក់​រីង​ស្ងួត​នៅ​ចំពោះ​មុខ​ពួក​លោក នៅ​គ្រា​ដែល​ពួក​លោក​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។ យើង​ក៏​ដឹង​ដែរ​ថា ពួក​លោក​បាន​ប្រព្រឹត្ត​បែប​ណា​ចំពោះ​ព្រះ‌បាទ​ស៊ីហុន និង​ព្រះ‌បាទ​អុក ជា​ស្ដេច​របស់​ជន‌ជាតិ​អាម៉ូរី នៅ​ខាង​កើត​ទន្លេ​យ័រដាន់ គឺ​ពួក​លោក​បាន​បំផ្លាញ​ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌អម្ចាស់។

11. ពេល​ឮ​គេ​និយាយ​ដូច្នេះ យើង​ខ្ញុំ​ក៏​អស់​ទឹក​ចិត្ត ហើយ​ម្នាក់ៗ​ដូច​ជា​លោះ​ព្រលឹង​នៅ​ចំពោះ​មុខ​ពួក​លោក ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ពួក​លោក ជា​ព្រះ​ដែល​គង់​នៅ​លើ​មេឃ​ដ៏​ខ្ពស់​បំផុត ហើយ​ព្រះ‌អង្គ​ក៏​គង់​នៅ​ផែនដី​ខាង​ក្រោម​នេះ​ដែរ។

12. ឥឡូវ​នេះ សូម​លោក​ទាំង​ពីរ​ស្បថ​ឲ្យ​នាង​ខ្ញុំ ដោយ​យក​ព្រះ‌អម្ចាស់​ជា​សាក្សី​ថា នាង​ខ្ញុំ​បាន​ជួយ​លោក​ទាំង​ពីរ​ដោយ​សប្បុរស​យ៉ាង​ណា សូម​លោក​ជួយ​ក្រុម​គ្រួសារ​នាង​ខ្ញុំ​ដោយ​សប្បុរស​យ៉ាង​នោះ​ដែរ។ សូម​ទុក​សញ្ញា​មួយ​ជា​ភស្ដុតាង​ឲ្យ​នាង​ខ្ញុំ​បាន​ដឹង​ច្បាស់​ថា

13. ពួក​លោក​នឹង​អនុ‌គ្រោះ​ដល់​ជីវិត​ឪពុក​ម្ដាយ បង‌ប្អូន ប្រុស​ស្រី​របស់​នាង​ខ្ញុំ ព្រម​ទាំង​ក្រុម​ញាតិ​ទាំង​អស់​របស់​គាត់ គឺ​សូម​ជួយ​គេ​ទាំង​អស់​គ្នា​ឲ្យ​បាន​រួច​ជីវិត​ផង»។

14. បុរស​ទាំង​ពីរ​ឆ្លើយ​ថា៖ «ប្រសិន​បើ​ពួក​នាង​មិន​យក​រឿង​របស់​យើង​ទៅ​លាត‌ត្រដាង​ប្រាប់​គេ​ទេ​នោះ យើង​នឹង​យក​ជីវិត​របស់​យើង​មក​ធានា​ជីវិត​របស់​ពួក​នាង។ កាល​ណា​ព្រះ‌អម្ចាស់​ប្រគល់​ស្រុក​នេះ​ឲ្យ​យើង​ហើយ យើង​នឹង​ប្រព្រឹត្ត​ចំពោះ​នាង​ដោយ​សប្បុរស និង​ស្មោះ​ត្រង់»។

15. បន្ទាប់​មក នាង​បាន​ដាក់​ខ្សែ‌ពួរ​ឲ្យ​បុរស​ទាំង​ពីរ​ចុះ​តាម​បង្អួច ព្រោះ​ផ្ទះ​របស់​នាង​សង់​ជាប់​នឹង​កំពែង​ក្រុង គឺ​ស្ថិត​នៅ​លើ​កំពែង​នោះ​តែ​ម្ដង។

សូមអានជំពូកពេញលេញ យ៉ូស្វេ 2