គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូស្វេ 2:21-24 Khmer Standard Version (KHSV)

21. នាង​ឆ្លើយ​ថា៖ «ចា៎ស សូម​ឲ្យ​សម្រេច​តាម​ពាក្យ​របស់​លោក​ទាំង​ពីរ​ចុះ!»។ បន្ទាប់​មក នាង​បាន​សុំ​ឲ្យ​គេ​ចេញ ហើយ​គេ​ក៏​ចេញ​ដំណើរ​ទៅ។ នាង​បាន​ចង​ខ្សែ​ពណ៌​ក្រហម​នៅ​មាត់​បង្អួច។

22. បុរស​ទាំង​ពីរ​ធ្វើ​ដំណើរ​ទៅ​ដល់​ភ្នំ ហើយ​ស្នាក់​នៅ​ទី​នោះ​អស់​រយៈ​ពេល​បី​ថ្ងៃ រហូត​ទាល់​តែ​ពួក​ដែល​ដេញ​តាម​ត្រឡប់​មក​វិញ។ ពួក​អ្នក​ដេញ​តាម​នោះ​បាន​រក​គេ​ហូរ‌ហែ​តាម​ផ្លូវ តែ​មិន​ឃើញ​សោះ។

23. បន្ទាប់​មក បុរស​ទាំង​ពីរ​បាន​ចុះ​ពី​ភ្នំ ឆ្លង​កាត់​ទន្លេ​យ័រដាន់ វិល​ទៅ​ជួប​លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នូន​វិញ ហើយ​ជម្រាប​លោក​នូវ​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន​ដែល​កើត​មាន​ដល់​ពួក​គេ។

24. បុរស​ទាំង​ពីរ​ជម្រាប​លោក​យ៉ូស្វេ​ថា៖ «ព្រះ‌អម្ចាស់​ពិត​ជា​បាន​ប្រគល់​ទឹក​ដី​នេះ​ទាំង​មូល​មក​ឲ្យ​យើង​កាន់​កាប់​មែន សូម្បី​តែ​ប្រជា‌ជន​ក្នុង​ស្រុក​ក៏​ញ័រ​រន្ធត់​នៅ​ចំពោះ​មុខ​យើង​ទាំង​អស់​គ្នា​ដែរ»។

សូមអានជំពូកពេញលេញ យ៉ូស្វេ 2