គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូស្វេ 18:4-9 Khmer Standard Version (KHSV)

4. ក្នុង​កុល‌សម្ព័ន្ធ​នីមួយៗ ចូរ​ជ្រើស​រើស​យក​បុរស​បី​នាក់​មក ខ្ញុំ​នឹង​ចាត់​ពួក​គេ​ឲ្យ​ទៅ​ពិនិត្យ​មើល​ទឹក​ដី ដែល​ជា​ចំណែក​របស់​គេ​រៀងៗ​ខ្លួន។ បន្ទាប់​មក ពួក​គេ​ត្រឡប់​មក​វិញ ហើយ​រាយ‌ការណ៍​ឲ្យ​ខ្ញុំ​ដឹង។

5. ពួក​គេ​នឹង​ចែក​ទឹក​ដី​នោះ​ជា​ប្រាំ‌ពីរ​ចំណែក គឺ​កុល‌សម្ព័ន្ធ​យូដា​នឹង​ទៅ​រស់​នៅ​លើ​ទឹក​ដី​របស់​គេ ក្នុង​ភូមិ​ភាគ​ខាង​ត្បូង ហើយ​ក្រុម​គ្រួសារ​លោក​យ៉ូសែប​ទៅ​នៅ​លើ​ទឹក​ដី​របស់​គេ​ក្នុង​ភូមិ​ភាគ​ខាង​ជើង។

6. ត្រូវ​ធ្វើ​របាយ‌ការណ៍​អំពី​ទឹក​ដី​ទាំង​ប្រាំ‌ពីរ​ចំណែក យក​មក​បង្ហាញ​ខ្ញុំ​នៅ​ទី​នេះ។ ខ្ញុំ​នឹង​ចាប់​ឆ្នោត​ចែក​ទឹក​ដី​ឲ្យ​អ្នក​រាល់​គ្នា នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង។

7. ប៉ុន្តែ កុល‌សម្ព័ន្ធ​លេវី​នឹង​មិន​ទទួល​ចំណែក​ជា​ទឹក​ដី ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ទេ ព្រោះ​មុខ‌ងារ​ជា​បូជា‌ចារ្យ*​បម្រើ​ព្រះ‌អម្ចាស់ ជា​ចំណែក​មត៌ក​របស់​ពួក​គេ។ រីឯ​កុល‌សម្ព័ន្ធ​កាដ កុល‌សម្ព័ន្ធ​រូបេន និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល បាន​ទទួល​មត៌ក​របស់​ខ្លួន​នៅ​ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់​រួច​ហើយ គឺ​ជា​មត៌ក​ដែល​លោក​ម៉ូសេ ជា​អ្នក​បម្រើ​ព្រះ‌អម្ចាស់ បាន​ប្រគល់​ឲ្យ»។

8. បុរស​ដែល​លោក​យ៉ូស្វេ​ចាត់​ឲ្យ​ទៅ​ស៊ើប‌ការណ៍ នាំ​គ្នា​រៀប‌ចំ​ខ្លួន​ចេញ​ដំណើរ​ទៅ ប៉ុន្តែ មុន​នឹង​ចេញ​ទៅ លោក​យ៉ូស្វេ​បាន​ផ្ដែ‌ផ្ដាំ​ថា៖ «ចូរ​ចេញ​ទៅ​ពិនិត្យ​មើល​ទឹក​ដី ហើយ​វិល​ត្រឡប់​មក​វិញ ធ្វើ​របាយ‌ការណ៍​ឲ្យ​ខ្ញុំ​ដឹង។ នៅ​ស៊ីឡូ​នេះ ខ្ញុំ​នឹង​ចាប់​ឆ្នោត​ចែក​ទឹក​ដី​ឲ្យ​អ្នក​រាល់​គ្នា នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់»។

9. បុរស​ទាំង​នោះ​ចាក​ចេញ​ទៅ ហើយ​ធ្វើ​ដំណើរ​ពាស‌ពេញ​ស្រុក រួច​ធ្វើ​របាយ‌ការណ៍​ជា​លាយ‌លក្ខណ៍​អក្សរ​អំពី​ក្រុង​នានា​ទាំង​ប្រាំ‌ពីរ​ចំណែក​នោះ ហើយ​ត្រឡប់​មក​ជួប​លោក​យ៉ូស្វេ​នៅ​ជំរំ​ស៊ីឡូ​វិញ។

សូមអានជំពូកពេញលេញ យ៉ូស្វេ 18