គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូស្វេ 17:16-18 Khmer Standard Version (KHSV)

16. កូន​ចៅ​របស់​លោក​យ៉ូសែប​តប​ទៅ​លោក​វិញ​ថា៖ «តំបន់​ភ្នំ​នេះ​មិន​ល្មម​គ្រប់​គ្រាន់​សម្រាប់​យើង​ខ្ញុំ​ទេ ហើយ​ក្រៅ​ពី​នេះ ជន‌ជាតិ​កាណាន ទាំង​អ្នក​ដែល​រស់​នៅ​តំបន់​វាល​រាប ទាំង​អ្នក​នៅ​ក្រុង​បេត‌សាន និង​ភូមិ​ជិត‌ខាង ព្រម​ទាំង​អស់​អ្នក​ដែល​រស់​នៅ​តាម​ជ្រលង​ភ្នំ​យេសរាល សុទ្ធ​តែ​មាន​រទេះ​ដែក​ទាំង​អស់​គ្នា»។

17. លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​កាន់​កូន​ចៅ​លោក​យ៉ូសែប គឺ​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ខាង​លិច​ថា៖ «បង‌ប្អូន​មាន​គ្នា​ច្រើន ហើយ​ក៏​មាន​កម្លាំង​ខ្លាំង​ដែរ ដូច្នេះ បង‌ប្អូន​ត្រូវ​ទទួល​ទឹក​ដី លើស​ពី​មួយ​ចំណែក។

18. បង‌ប្អូន​នឹង​ទទួល​តំបន់​ភ្នំ ទោះ​បី​មាន​សុទ្ធ​តែ​ព្រៃ​ក៏​ដោយ។ បង‌ប្អូន​ត្រូវ​ឆ្ការ​ព្រៃ​នោះ​ធ្វើ​ជា​កម្មសិទ្ធិ ហើយ​ត្រូវ​បណ្ដេញ​ជន‌ជាតិ​កាណាន​ចេញ​ទៅ ទោះ​បី​ពួក​គេ​មាន​រទេះ​ដែក និង​មាន​កម្លាំង​ខ្លាំង‌ក្លា​យ៉ាង​ណា​ក៏​ដោយ»។

សូមអានជំពូកពេញលេញ យ៉ូស្វេ 17