គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូស្វេ 16:2-7 Khmer Standard Version (KHSV)

2. ទឹក​ដី​នេះ​លាត​សន្ធឹង​ពី​បេត‌អែល​រហូត​ដល់​ក្រុង​លូស ដោយ​កាត់​តាម​ព្រំ‌ប្រទល់​ស្រុក​អើគី ត្រង់​ក្រុង​អាថា‌រ៉ូត

3. រួច​ចុះ​ទៅ​ខាង​លិច​ដល់​ព្រំ‌ប្រទល់​របស់​ជន‌ជាតិ​យ៉ាផ្លេ‌ទីត រហូត​ដល់​តំបន់​បេត‌ហូរ៉ូន​ក្រោម និង​រហូត​ដល់​កេស៊ើរ ហើយ​ទៅ​ទល់​នឹង​សមុទ្រ​មេឌី‌ទែរ៉ាណេ។

4. នេះ​ហើយ​ទឹក​ដី​ដែល​ជា​មត៌ក​របស់​កូន​ចៅ​លោក​យ៉ូសែប គឺ​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ និង​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម។

5. ព្រំ‌ប្រទល់​ទឹក​ដី​កូន​ចៅ​អេប្រាអ៊ីម តាម​អំបូរ​របស់​គេ មាន​ដូច​ត​ទៅ: នៅ​ខាង​កើត ទឹក​ដី​របស់​គេ​លាត​សន្ធឹង​ចាប់​ពី​ក្រុង​អាថា‌រ៉ូត-‌អាដើរ​រហូត​ដល់​បេត‌ហូរ៉ូន​លើ

6. ហើយ​បន្ត​ឆ្ពោះ​ទៅ​សមុទ្រ​មេឌី‌ទែរ៉ាណេ។ ខាង​ជើង​កាត់​តាម​ក្រុង​មីគ‌មេថា ហើយ​ឆៀង​ខាង​កើត​ក្រុង​នោះ រហូត​ទៅ​ក្រុង​តាណាត-‌ស៊ីឡូ ហើយ​ឆ្លង​កាត់​ស្រុក​នោះ​ឆ្ពោះ​ទៅ​ខាង​កើត​យ៉ា‌ណូ‌ហា។

7. បន្ទាប់​មក ព្រំ‌ប្រទល់​នោះ​ចុះ​ពី​យ៉ា‌ណូ‌ហា​ទៅ​អាថា‌រ៉ូត និង​ណា‌រ៉ា‌តា ហើយ​បែរ​មក​ក្រុង​យេរីខូ​វិញ រហូត​ដល់​ទន្លេ​យ័រដាន់។

សូមអានជំពូកពេញលេញ យ៉ូស្វេ 16