គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូស្វេ 16:1-4 Khmer Standard Version (KHSV)

1. ទឹក​ដី​ជា​ចំណែក​របស់​កូន​ចៅ​លោក​យ៉ូសែប​លាត​សន្ធឹង​ចាប់​ពី​ទន្លេ​យ័រដាន់ ជិត​ក្រុង​យេរីខូ គឺ​ចាប់​តាំង​ពី​អណ្ដូង​ទឹក​ដែល​នៅ​ខាង​កើត​ក្រុង​យេរីខូ រហូត​ដល់​វាល​រហោ‌ស្ថាន​ដែល​ឡើង​ពី​ក្រុង​យេរីខូ​ទៅ​ភ្នំ​បេត‌អែល។

2. ទឹក​ដី​នេះ​លាត​សន្ធឹង​ពី​បេត‌អែល​រហូត​ដល់​ក្រុង​លូស ដោយ​កាត់​តាម​ព្រំ‌ប្រទល់​ស្រុក​អើគី ត្រង់​ក្រុង​អាថា‌រ៉ូត

3. រួច​ចុះ​ទៅ​ខាង​លិច​ដល់​ព្រំ‌ប្រទល់​របស់​ជន‌ជាតិ​យ៉ាផ្លេ‌ទីត រហូត​ដល់​តំបន់​បេត‌ហូរ៉ូន​ក្រោម និង​រហូត​ដល់​កេស៊ើរ ហើយ​ទៅ​ទល់​នឹង​សមុទ្រ​មេឌី‌ទែរ៉ាណេ។

4. នេះ​ហើយ​ទឹក​ដី​ដែល​ជា​មត៌ក​របស់​កូន​ចៅ​លោក​យ៉ូសែប គឺ​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ និង​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម។

សូមអានជំពូកពេញលេញ យ៉ូស្វេ 16